ពិធីបើកការដ្ឋានសាង សង់ផ្លូវជាតិ១៩នៅ ខេត្ត Binh Dinh
23/12/2012 08:39
(VOV)_នាព្រឹកថ្ងៃទី ២៣ធ្នូ នៅខេត្ត Binh Dinh (ភាគ កណ្ដាលវៀតណាម) បានប្រព្រឹត្តទៅ ពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិ ១៩ ពីកំពង់ផែរ Quy Nhon ទៅ ដល់ផ្លូវជាតិ១A។ ខ្សែរផ្លូវ១៩ជារបៀងមួយក្នុងចំណោម របៀងដឹកជញ្ជូនសំខាន់ចំនួន៥ របស់តំបន់ប៉េកខាងត្បូង ភាគកណ្ដាលវៀតណាម។

(VOV)_នាព្រឹកថ្ងៃទី ២៣ធ្នូ នៅខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) បាន ប្រព្រឹត្តទៅ ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ ១៩ ពីកំពង់ផែរ Quy Nhon ទៅដល់ ផ្លូវជាតិ ១A ។ ផ្លូវជាតិ១៩ ជារបៀងមួយក្នុងចំណោមរបៀងដឹកជញ្ជូនសំខាន់ ចំនួន៥ របស់តំបន់ប៉េកខាងត្បូង ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ អនុ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា÷ “ នេះគឺជាខ្សែរផ្លូវដឹកជញ្ជូនដ៏សកម្ម ជាមួយច្រកទ្វាគឺកំពង់ផែរ Quy Nhon ។ ដូច្នេះ ការវិនិយោគ លើកកំពស់គុណភាពផ្លូវជាតិ ១៩ នឹងបង្កលក្ខណះអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងធានាសន្តិសុខ ការពារប្រទេសផងដែរ។” ពិធីបើកការដ្ឋាន សាងសង់ផ្លូវជាតិ១៩នៅខេត្ត Binh Dinh(http://www.ktdt.com.vn/) មុននោះ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ គណះកម្មាធិការប្រជាជនខេត្ត Binh Dinh នារសៀល ថ្ងៃទី ២២ ធ្នូ៕
Related





