ពិធីបើកការដ្ឋានសាងសង់មណ្ឌលទេសចរណ៍ Cam Ranh Flowers
05/03/2014 09:16
(VOVworld) – ពិធីបើកការដ្ឋានសាងសង់មណ្ឌលទេសចរណ៍ Cam Ranh Flowers បានប្រព្រឹត្តទៅ នាថ្ងៃទី ៤ មិនា នៅខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។

ពិធីបើកការដ្ឋានសាងសង់មណ្ឌលទេសចរណ៍ Cam Ranh Flowers (Image: Vietnam+) (VOVworld) – ពិធីបើកការដ្ឋានសាងសង់មណ្ឌលទេសចរណ៍ Cam Ranh Flowers បានប្រព្រឹត្តទៅ នាថ្ងៃទី ៤ មិនា នៅខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ នេះគឺជាមណ្ឌលទេសចរណ៍ដំបូងដែលក្រុមហ៊ុន State Development របស់ រុស្ស៊ីវិនិយោគចូលមកវៀតណាម។ នាយកគ្រប់គ្រងមណ្ឌលទេសចរណ៍ Cam Ranh Flowers លោក Sergey Makeev បានឲ្យដឹងថា៖ “ជនរុស្ស៊ីចូលចិត្តទៅទេសចរណ៍នៅវៀតណាម ជាពិសេសគឺទីក្រុង Nha Trang នៅខេត្ត Khanh Hoa ដោយសារអាកាសធាតុនៅទីនេះល្អប្រសើរណាស់។ យើងខ្ញុំចាប់ផ្តើមដំណើរការកសាងមណ្ឌលទេសចរណ៍ទំនើបនៅទីនេះសម ស្របនឹងតម្រូវការកំសាន្តរបស់បណ្ដាភ្ញៀវទេសចរណ៍បរទេសជាពិសេសគឺ ភ្ញៀវទេសចរណ៍រុស្ស៊ី”។ មណ្ឌលទេសចរណ៍ Cam Ranh Flowers រួមមានសណ្ឋាគារផ្កាយ៥ ចំនួន ១ ខ្នង លើផ្ទៃដី ១៥ ហិតា៕
Related
More




