ពិធីប្រគល់ប្រគល់គ្រឿងឥស្សរិយយស Isala ទី ១ ជូនថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាម
21/07/2012 08:41
នាព្រឹកថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ តាងនាម រដ្ឋាភិបាលឡាវ ឧត្តមសេនីយ៍ឯក Douangchay Phichith និងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារប្រទេស ឡាវបានប្រគល់គ្រឿងឥស្សរិយយស Isala ថ្នាក់ទី ១ និងទី ២ ជូនថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃក្រសួង ការពារប្រទេសវៀតណាម ចំនួន ១២ នាក់

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៣៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការវៀតណាម–ឡាវ និងលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម–ឡាវ នាព្រឹកថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ តាងនាម រដ្ឋាភិបាលឡាវ ឧត្តមសេនីយ៍ឯក Douangchay Phichith និងជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារ ប្រទេសឡាវបានប្រគល់គ្រឿងឥស្សរិយយស Isala ថ្នាក់ទី ១ និងទី ២ ជូនថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាម ចំនួន ១២ នាក់ ដែលបានមាន ការរួមវិភាគទានជាច្រើនក្នុងការជួយឧបត្ថម្ភកងទ័ពប្រជាជនឡាវលើវិស័យបណ្ដុះ បណ្ដាលកម្មាភិបាលថ្នាក់ដឹកនាំកម្មាភិបាលជំនាញក្នុងដំណាក់កាល ២០០៥–២០១០។ តាងនាមក្រសួងការពារប្រទេសវៀតណាម ឧត្តសេនីយ៍ឯក Do Ba Ty អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ថ្លែថ្នូររបស់ បក្ស រដ្ឋ កងទ័ពនិងប្រជាជនឡាវជាបងប្អូនបានលៃទុកឲ្យកងទ័ពប្រជាជនវៀតណាម និយាយរួមនិងអះអាងថា៖ “មានកត្តិយសទទួលរង្វាន់ដ៏ថ្លៃថ្នូរបស់បក្សរដ្ឋសាធារណៈប្រជាធិបតេយ្យប្រជាមានិត ឡាវថ្ងៃនេះយើងខ្ញុំកាន់តែឃើង៖ការទទួលខុសត្រូវដ៏ធំធេងរបស់ខ្លួននិងត្រូវ ជួយឧបត្ថម្ភបណ្ដាសាមមិត្តជាច្រើនថែមទៀតដើម្បីកសាងកងទ័ពនៃប្រទេសទាំង ២ ឲ្យកាន់តែប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត៕ ពិធីប្រគល់ប្រគល់គ្រឿងឥស្សរិយយស Isala ទី ១ ជូនថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសវៀតណាម (Image: Internet)
Related





