ពិធីប្រគល់អាហារូបករណ៍ Vallet ឆ្នាំ ២០១៣
06/09/2013 08:40
(VOVworld) – នាព្រឹកថ្ងៃទី ៦ កញ្ញា ពិធីប្រគល់អាហារូបករណ៍ Vallet ឆ្នាំ ២០១៣ សំរាប់សិស្សានុស្សិសនិងនិស្សិតឆ្នើមចំនួន ៤ រយ នាក់ បានប្រព្រឹត្តទៅ ទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាម។

ពិធីប្រគល់អាហារូបករណ៍ Vallet ឆ្នាំ ២០១៣ សំរាប់សិស្សានុស្សិសនិងនិស្សិតឆ្នើមចំនួន ៤ រយ នាក់ បានប្រព្រឹត្តទៅ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ (Image: Vietnam+) (VOVworld) – នាព្រឹកថ្ងៃទី ៦ កញ្ញា ពិធីប្រគល់អាហារូបករណ៍ Vallet ឆ្នាំ ២០១៣ សំរាប់សិស្សានុស្សិសនិងនិស្សិតឆ្នើមចំនួន ៤ រយ នាក់ បានប្រព្រឹត្តទៅ ទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាម។ ថ្លែងមតិក្នុងពិធីនេះ អគ្គកុងស៊ុលបារាំងប្រចាំ នៅទីក្រុងហូជីមិញ លោក Fabrice Mauries បានឲ្យដឹងថា៖ សកម្មភាពរបស់មូល និធីអាហារូបករណ៍ Vallet នៅវៀតណាម បានរួមចំណែកបណ្តុះបណ្ដាលអ្នកពូកែ វៀតណាម នាអនាគត រួមវិភាគទានការយោគយល់គ្នាទៅវិញទៅមករវាងប្រទេស ទាំង ២ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌អប់រំនិង វិទ្យាសាស្ត្រ។ បណ្ឌិត Odon Vallet អ្នកបង្កើតមូលនិធីអាហារូប ករណ៍នេះ បានឲ្យដឹងថា៖ “យើងខ្ញុំបានសម្រេចបង្កើនចំនួនប្រាក់អាហារូបការណ៍ក្នុងឆ្នាំ ២០១៣។ ដោយសារ បណ្ដាសិស្សានុស្សិសវៀតណាមទទួលបានការរីកចំរើនជាច្រើនក្នុងការរៀនសូត្រ។ យើងខ្ញុំមានបំណងបញ្ជាក់ថា៖ មុស្សម្នាកៗសុទ្ធតែរៀនសូត្រល្អ ទោះបីជា គេមកពី គ្រួសារក្រីករក៏ដោយ៕”
Related





