ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤
15/04/2015 11:33
Vovworld-នាថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI)
ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤ (KT) Vovworld-នាថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤ដោយប្រធានបទ អភិវឌ្ឍន៍អង្គភាព អាជីវកម្មក្នុងអាជីវកម្មកសិកម្ម។ របាយការណ៍សរុបបានវិភាគទំនាក់ទំនងជិត ស្និទ្ធរវាងការអភិវឌ្ឍន៍អង្គភាពអាជីវកម្មនិងគុណភាពកំណើននៃខឿនសេដ្ឋកិច្ច ក្នុងវិស័យកសិកម្ម។ លោក Mai Xuan Hung អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភាបានចាត់ទុកថា៖ “ទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការលំបាកក្តី ប៉ុន្តែផ្នែកកសិកម្មនៅបន្តជា សសរស្នូលសំរាប់ខឿនសេដ្ឋកិច្ចដដែល។ នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថាទំនាក់ ទំនងរវាងគ្រួសារកសិករ អង្គភាពអាជីវកម្ម សហករណ៍ អង្គការវិទ្យាសាស្ត្រនឹង ពង្រីកបានតួនាទីនិងប្រសិទ្ធភាពក្នុងអាជីវកម្មកសិកម្មតាមទិសដៅផលិតកម្មទំនិញ ធំៗ លើកកំពស់គុណភាពផលិតកម្មជំរុញការនាំចេញផ្សាភ្ជាប់ផលិតកម្មកសិកម្មជា មួយឧស្សាហកម្មកែច្នៃនិងបង្កើនលទ្ធភាពប្រកួតប្រជែង៕”
Related
More




