VOV WorldVOV World
ពិធីប្រកាសយុទ្ធសាស្ត្រសហប្រតិបត្តិការជាតិរបស់អាមេរិកនៅវៀតណាមដំណាក់កាល ២០១៤-២០១៨
25/03/2014 10:46
(VOVworld) – នារសៀលថ្ងៃទី ២៥ មិនា ពិធីប្រកាស យុទ្ធសាស្ត្រសហប្រតិបត្តិការជាតិរបស់អាមេរិកនៅ វៀតណាមដំណាក់កាល ២០១៤-២០១៨ បានប្រព្រឹត្តទៅ នៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម)។
ពិធីប្រកាសយុទ្ធសាស្ត្រសហប្រតិបត្តិការជាតិរបស់អាមេរិកនៅវៀតណាមដំណាក់កាល ២០១៤-២០១៨
នាយកស្ថាប័ន អភិវឌ្ឍន៍អន្តរជាតិអាមេរិកប្រចាំនៅវៀតណាម (USAID) លោក Joakim Parker បានបង្ហាញខ្លឹមសារនៃយុទ្ធសាស្ត្រសំរាប់បណ្ដាដៃគូ។ (Image: VOV) (VOVworld) – នារសៀលថ្ងៃទី ២៥ មិនា ពិធីប្រកាសយុទ្ធសាស្ត្រសហប្រតិបត្តិការ ជាតិរបស់អាមេរិកនៅវៀតណាមដំណាក់កាល ២០១៤-២០១៨ បានប្រព្រឹត្តទៅ នៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម)។ ថ្លែងមតិនៅទីនេះ នាយកស្ថាប័ន អភិវឌ្ឍន៍អន្តរជាតិអាមេរិកប្រចាំនៅវៀតណាម (USAID)​ លោក Joakim Parker បានបង្ហាញខ្លឹមសារនៃយុទ្ធសាស្ត្រសំរាប់បណ្ដាដៃគូ។ តាមនោះ USAID នឹងលៃ ទុកប្រភពទុនចំនួន ៣៤៤ លានដុល្លាអាមេរិកដើម្បីអនុវត្តកម្មវិធីជួយ​ឧបត្ថម្ភលើ វិស័យពាណិជ្ជកម្មអភិវឌ្ឍន៍មណ្ឌលឯកជនជាដើម។ យុទ្ធសាស្ត្រនេះ នឹងជួយ ឧបត្ថម្ភពង្រឹងប្រព័​ន្ធថែទាំសុខាភិបាល ព្យាបាលជំងឺ HIV/AIDS និងសម្រេចការ សំអាត dioxin នៅព្រលានយន្តហោះ Da Nang ភាគកណ្ដាល វៀតណាម។ ថ្លែង មតិនៅទីនេះ អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ លោកស្រី Rena Bitter បានឲ្យដឹងថា៖ “សារៈសំរាន់បំផុតនៃយុទ្ធសាស្ត្រនេះនឹងជួយឧបត្ថម្ភយើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង មនុស្សដោយចីរភាព។ ខ្ញុំមានគោលបំណងថា៖ រដ្ឋាភិបាលនៃប្រទេសទាំង ២ នឹង ទទួលបានគោលដៅសំខាន់ក្នុងការទប់ទល់នឹងការសាកល្បងនេះ៕”

More