នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ពិធីបដិសណ្ឋារកិច្ចជាផ្លូវការចំពោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក។ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Anutin Charnvirakul និងភរិយា បានធ្វើជាអធិបតីនៃពិធីនេះ។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា។
ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡាំ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វៀតណាមចំពោះទំនាក់ទំនងជាមួយថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើទិសដៅសំខាន់ៗ សំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌសហប្រតិបត្តិការថ្មី តាមនោះ បង្កើតសន្ទុះបន្ថែមទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត៕




