កាលពីថ្ងៃទី ២៧ ខែឧសភា នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បណ្ដាប្រទេសសមាជិកនៃសហភាពអឺរ៉ុប (EU) បានអនុម័តជាផ្លូវការលើការព្រមព្រៀងមួយរវាងសភាអឺរ៉ុប (EP) និងក្រុមប្រឹក្សាសហភាពអឺរ៉ុប ដើម្បីបញ្ចប់នីតិវិធីផ្លូវច្បាប់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឱ្យបានឆាប់រហ័ស មុនកាលកំណត់គឺថ្ងៃទី ៤ ខែកក្កដា។

យោងតាមសេចក្តីប្រកាសពីមុនរបស់ EP កិច្ចព្រមព្រៀងរវាង EP និងក្រុមប្រឹក្សាសហភាពអឺរ៉ុប បានពង្រឹងខ្លឹមសារមួយចំនួន នៅក្នុងសំណើដំបូង ដើម្បីកាត់បន្ថយអស្ថិរភាពក្នុងពាណិជ្ជកម្មអន្តរមហាសមុទ្រអាត្លង់ទិក និងការពារឧស្សាហកម្ម កសិកម្ម និងសហគ្រាសធុនតូច និងមធ្យមរបស់សហភាពអឺរ៉ុប ឲ្យបានកាន់តែប្រសើរឡើង។ លើសពីនេះ គណៈកម្មការអឺរ៉ុបមានសិទ្ធិផ្អាកការអនុគ្រោះពន្ធសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនដោះស្រាយកង្វល់របស់សហភាពអឺរ៉ុបទាក់ទងនឹងការដាក់ពន្ធលើទំនិញនាំចេញរបស់ប្លុក។ លើសពីនេះ EP និងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានយល់ព្រមបង្កើតយន្តការការពារខ្លួន ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោនធ្វើការសម្រេចចិត្តមិនអំណោយផលដល់ប្លុកផងដែរ៕