លោកឧត្តមសេនីយ៍ត្រី ហ្វាម ម៉ាញថាំង ប្រធានស្នងការរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានឲ្យដឹងថា ចាប់ពីខែឧសភា ឆ្នាំ ២០១៤ មក វៀតណាមបានបញ្ជូននាយទាហាននិងយោធិនអាជីពជិត ១៤០០ នាក់ទៅបម្រើក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងកម្លាំងទាំងនេះបាន និងកំពុងបំពេញបេសកកម្មប្រកបដោយជោគជ័យ ហើយទទួលបានការសរសើរយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។
នៅក្នុងខែមេសា ឆ្នាំ ២០២៦ វៀតណាមបានចុះបញ្ជីអង្គភាពថ្មីចំនួន ៧ ប្រភេទដោយជោគជ័យនៅលើប្រព័ន្ធវាយតម្លៃសមត្ថភាពត្រៀមខ្លួនជាស្រេចសម្រាប់ការដាក់ពង្រាយ របស់អង្គការសហប្រជាជាតិ (PCRS) ហើយត្រូវបានទទួលស្គាល់នៅកម្រិតទី ១ រួមមាន៖ ទ័ពជើងគោកមេកានិច/ការពារមូលដ្ឋាន; កងពេទ្យកម្រិត ២; កងវិស្វកម្ម; ការត្រួតពិនិត្យយោធា/ប៉ូលីសយោធា; ទំនាក់ទំនង; ឧទ្ធម្ភាគចក្រដឹកជញ្ជូននិងការគាំទ្រអាកាសយានដ្ឋាន។ បច្ចុប្បន្ននេះ ក្រសួងការពារជាតិបានកំណត់ថា ផ្ដោតលើការត្រៀមរៀបចំនាពេលខាងមុខសម្រាប់អង្គភាពចំនួន ៣ រួមមាន កងពេទ្យកម្រិត ២ កងវិស្វកម្ម និងអង្គភាពទ័ពជើងគោកមេកានិច/ការពារមូលដ្ឋាន ដើម្បីបម្រើអង្គការសហប្រជាជាតិក្នុងការត្រួតពិនិត្យ និងតំឡើងកម្រិតនូវប្រព័ន្ធ PCRS ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការដាក់ពង្រាយក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបេសកកម្មអន្តរជាតិផ្សេងទៀត។
ការដែលវៀតណាមបានចុះឈ្មោះអង្គភាពនានារបស់ក្រសួងការពារប្រទេស និងក្រសួងនគរបាលលើប្រព័ន្ធវាយតម្លៃសមត្ថភាពត្រៀមខ្លួនជាស្រេចរបស់អង្គការសហប្រជាជាតិដោយជោគជ័យ បន្តអះអាងនូវការវាយតម្លៃខ្ពស់របស់អង្គការសហប្រជាជាតិចំពោះលទ្ធផលនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការចូលរួមចំណែករបស់វៀតណាមក្នុងវិស័យនេះ៕





