ពិធីបុណ្យអកអំបុកប្រព្រិត្តទៅយ៉ាងផុលផុសនៅខែត្រ Tra Vinh។
18/11/2013 11:11
ប្រជាជនប្រមាណ១៥០០នាក់នៅក្នុងនិងក្រៅខែត្រTra Vinhបានប្រមូលផ្តុំនៅមណ្ឌលកេរ្តិ៍ដំណែលវប្បធម៌បឹង Ba Omដើម្បីចូលរួមពិធីបុណ្យអកអំបុក។

ពិធីបុណ្យអកអំបុកប្រព្រិត្តទៅយ៉ាងផុលផុសនៅខែត្រ Tra Vinh(រូបថត VNA) Vovworld-នាថ្ងៃទី១៧វិច្ឆិកាប្រជាជនប្រមាណ១៥០០នាក់នៅក្នុងនិងក្រៅ ខែត្រTra Vinhបានប្រមូលផ្តុំនៅមណ្ឌលកេរ្តិ៍ដំណែលវប្ប្ធធម៌បឹងBa Om ដើម្បីចូលរួមពិធីបុណ្យអកអំបុក។ពិធីបុណ្យនេះជាឱកាសសំរាប់ជនគ្រប់ រូបជួបជុំគ្នាចូលរួមសកម្មភាពវប្បធម៌សិល្បះកីឡាបង្កើតចំណងសាមគ្គីភាព ផ្សារភ្ជាប់រវាងបណ្តាជនជាតិ។លោក Nguyen Dai Duc សមាជិកអចិន្ត្រៃ គណះចាត់តាំងពិធីបុណ្យអោកអំបុក ខែត្រTra Vinhឆ្នាំ២០១៣អោយដឹង ថា៖” ពិធីបុណ្យអកអំបុកជាពិធីបុណ្យមានលក្ខណះជាប្រពៃណីបង្កបរិយា កាសសប្បាយរីករាយក្នុងសហគមន៍ជនរួមជាតិខ្មែរ។រួមជាមួយនោះជនជា ជាតិ Kinhនិងជនមានដើមកំណើតចិនក៍បានចូលរួមដ៍សប្បាយផងដែរ។ “
Related







