ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ
15/05/2016 08:42
(VOVworld)-នាថ្ងៃទី១៥ឧសភា នៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជី មិញនៅភូមិ Xiengvang ខេត្ត Khammuan ភាគកណ្តាលប្រទេសឡាវ ស្ថានទូត វៀតណាមប្រចាំនៅឡាវបានរួមជាមួយសមាគមជណវៀតណាមនៅឡាវ

ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញនៅឡាវ (VOVworld)-នាថ្ងៃទី១៥ឧសភា នៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជី មិញនៅភូមិ Xiengvang ខេត្ត Khammuan ភាគកណ្តាលប្រទេសឡាវ ស្ថានទូត វៀតណាមប្រចាំនៅឡាវបានរួមជាមួយសមាគមជណវៀតណាមនៅឡាវ រៀបចំ ពិធីអុជធូបរំលឹកខួបលើកទី១២៦ទិវាកំណើតលោកប្រធានហូជីមិញ(ថ្ងៃទី១៩ ឧសភា)។ ថ្លែងមតិនីទីនេះ លោក Hoang Xuan Hai ភារៈធាវីស្ថានទូតវៀតណាម ប្រចាំនៅឡាវបានអះអាងថា សហគមន៍ជនវៀតណាមនៅឡាវជានិច្ចកាលរួម ចំណែកសកម្មចូលក្នុងការរក្សានិងពង្រីកទំនាក់ទំនងដ៍ស្មោះត្រង់រវាងវៀតណាម ជាមួយឡាវផងដែរ។តាងនាមមជ្ឈឹមសមាគមមិត្តភាពឡាវ វៀតណាម សាស្ត្រា ចា្យបណ្ឌិត Saikhong Sayyasin ក៏បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ មិត្តដ៏ធំមួយរូបរបស់ប្រជាជនឡាវ និងជា អ្នកដាក់គ្រឹះស្ថានសម្រាប់ទំនាក់ទំនងពិសេសឡាវ-វៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានរៀប ចំការជួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី១២៦ទិវាបង្កើត លោកប្រ ធានហូជីមិញ មុននោះនាថ្ងៃទី១៤ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានរៀប ចំការជួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី១២៦ទិវាបង្កើតលោកប្រ ធានហូជីមិញ ជាមួយមន្ត្រីស្ថានទូតរួមទាំងបងប្អូនជនវៀតណាមដែលកំពុងរស់ នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ងឮ។ នៅទីនេះ លោក Doan Xuan Hung បាន សង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់កំពុងមានការសាមគ្គីគ្នាយ៉ាងខ្លាំងនិងចេះជួយគ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃ។ ជំនួបសំណេះ សំណាលនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងបន្សល់ទុកមកនូវ ចំណាប់អារម្មណ៍អ្នកចូលរួមអំពីលោកប្រធានហូជីមិញផងដែរ៕
Related





