VOV WorldVOV World
ពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាង​ត្បូង
25/12/2012 09:57
(VOV)_នាព្រឹកថ្ងៃទី ២៥ ធ្នូ នៅទីក្រងុហូជីមិញ បានប្រព្រឹត្តទៅ ពិធីរំលឹក​ខួបអនុស្សាវរីយ៍ លើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាង​ត្បូង (ថ្ងៃទី ២២ ធ្នូ ឆ្នាំ១៩៩២- ​ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០១២)។ នៅពិធីនេះ បណ្ដា​ដំណាងបានរំលឹកឡើងវិញ ការអភិវឌ្ឍន៍យ់ាងខ្លាំងក្លា ក្នុងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ វៀតណាម និងកូរ៉ខាងត្បូង។
ពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាង​ត្បូង
          (VOV)_នាព្រឹកថ្ងៃទី ២៥ ធ្នូ នៅទីក្រងុហូជីមិញ បានប្រព្រឹត្តទៅ ពិធីរំលឹក​ខួប អនុស្សាវរីយ៍ លើកទី ២០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាង​ត្បូង  (ថ្ងៃទី ២២ ធ្នូ ឆ្នាំ១៩៩២- ​ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០១២)។ នៅពិធីនេះ បណ្ដា​ដំណាងបាន រំលឹកឡើងវិញ ការអភិវឌ្ឍន៍យ់ាងខ្លាំងក្លា ក្នុងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំង ពីរ វៀតណាម និងកូរ៉ខាងត្បូង។ ប្រទេសទាំងពីរ បានឈាន​ឡើង “ទំនាក់ទំនងដៃ គូលើគ្រប់វិស័យ” នាឆ្នាំ ២០០១ និងលើកកំរិតទំនាក់ទំនងជាតិឡើងកំរិត​ “ដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រ​ “នាឆ្នាំ ២០០៩។ ​កូរ៉េ​ខាងត្បូងនាបច្ចុប្បន្ន ជាដៃគូ  ពាណិជ្ជកម្មធំទី ៤ ​របស់វៀតណាម ជាមួយតំលៃ​ប្រាក់​ពាណិជ្ជកម្មទ្វេភាគី ឆ្នាំ  ២០១១  ទទួលបានជីត ១៨ ពាន់លានដុល្លារ​អាមេរិក។​ ថ្លែងមតិនៅទីនេះ លោក​ Hua Ngoc  Thuan ប្រធាន​គណះកម្មាធិការ​ប្រជាជនទីក្រុងហូជីមិញ បានអោយដឹងថា÷           “ រួមជាមួយ ចរន្តហូរដ៏ល្អប្រសើរ នៃទំនាក់ទំនងទ្វេភាគី ទីក្រុងហូជីមិញ ​គឺជា តំបន់មួយ ក្នុងចំណោមតំបន់ជួរមុខក្នុងទូទាំងប្រទេស ក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងជាមួយកូរ៉េខាងត្បូង។ ខ្ញុំជឿជាក់ថា ក្នុងរយះបេលខាងមុខនេះ  រួមជាមួយការ ប្តេជ្ញាចិត្ត  របស់ថ្នាក់ដឹកនាំទាំងឡាយ ការខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំង ពីរ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ វៀតណាម-កូរ៉េខាងត្បូង និយាយ រួម និងទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងកូរ៉េខាងត្បូង​និយាយដោយឡែក នឹងទ ទួលបានផ្លែ ផ្កា​ដោយឥតឈប់ឈរ៕”  ពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាង​ត្បូង(internet)