VOV WorldVOV World
ពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន
20/09/2013 11:50
Vovworld-ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការ​ទូត​រវាងវៀតណាមនិងជប៉ុននៅទីក្រុងហាណូយ។
ពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន
ពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (VOV)         Vovworld-ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនង ការ​ទូត​រវាងវៀតណាមនិងជប៉ុននិងពិធីបើកមហោស្រពមិត្តភាពប្រជាជនវៀត ណាម-ជប៉ុនបានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនាព្រឹកថ្ងៃទី២០កញ្ញានៅទីក្រុង ហាណូយ។ ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើត ទំនាក់​ទំនង​ការទូត​រវាងវៀតណាមនិងជប៉ុននិងពិធីបើកមហោស្រពមិត្តភាព ប្រជាជនវៀត​ណាម-ជប៉ុនជាព្រឹត្តិការណ៍សំខាន់ក្នុងបណ្ដាសកម្មភាពដ៏ពហុបែប សម្បូរបែប​កំពុងដែល​បានរៀបចំនៅប្រទេសទាំងពីរក្នុងឆ្នាំមិត្តភាពវៀតណាម- ជប៉ុន។ ឧបនាយក​រដ្ឋមន្ត្រី Hoang Trung Hai បានលើកច្បាស់ថា៖         “ក្នុងខែកញ្ញានេះ បណ្ដាស្ថានីយ៍ទូរទស្សន៍នៃប្រទេសទាំងពីរនឹង​បញ្ជាំង​ខ្សែ​ ភាពយន្ត “សហការី” ស្ដីអំពីចំណងមិត្តភាពរវាងអ្នកស្នេហាជាតិ Phan Boi Chau របស់វៀតណាមជាមួយបណ្ដាមិត្តជប៉ុនក្នុង១រយឆ្នាំមុននេះ។ នាបច្ចុប្បន្ន ការ​ជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែបានបង្កើន។ នាឆ្នាំ​២០១២ បានមានមនុស្សជប៉ុនជិត៦សែននាក់មកទស្សនាវៀតណាម មនុស្សជប៉ុនរាប់​សែននាក់បានចូលរួមបណ្ដាសកម្មភាព ក្នុងក្របខ័ណ្ឌទិវាវៀតណាមនៅ​ជប៉ុន ដែលបានរៀបចំក្នុងខែកញ្ញានេះនៅទីក្រុងធំៗចំនួន៥របស់ជប៉ុន។ បរិមាណ​ជនវៀតណាមកំពុងរៀនសូត្ររស់នៅនិងធ្វើការនៅជប៉ុនបានហួសពីតួរលេខ ៦ម៉ឺននាក់ វប្បធម៍និងភាសាជប៉ុនកាន់តែបានទាក់ទាញការយកចិត្តទុកដាក់ របស់​ប្រជាជន​វៀតណាម។”         អតីតនាយករដ្ឋមន្រ្តីជប៉ុន Murayama Tomiichi ប្រធានក្រុមប្រឹក្សាសន្តិ ភាព ជប៉ុនចែករំលែកថា៖          “វៀតណាមជាប្រទេសវ័យក្មេង មានការអភិវឌ្ឍន៌យ៉ាងឆាប់រហ័ស។ ទំនាក់  ទំនងនៃប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៌យ៉ាងខ្លាំង និងខ្ញុំមានគោលបំណ​ង ថា ទំនាក់ទំនងវៀតណាម ជប៉ុននឹងមានការអភិវឌ្ឍន៌ខ្លាំងជាងទៀត។ ប្រការនេះ នាំមកនូវផលប្រយោជន៌ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”។         លោក Murayama Tomiichi ក៏បានសម្តែងជំនឿជឿជាក់ថា មហោស្រព មិត្តភាព ប្រជាជនវៀតណាម-ជប៉ុនលើកនេះ នឹងជាឱកាសដើម្បីប្រជាជននៃ ប្រទេសទាំង ពីរយល់ដឹងគ្នា ស្រុះចិត្តគំនិត បង្កើតគ្រឹះស្ថានរឹងមាំសម្រាប់ការ អភិវឌ្ឍន៌ចីរភាព នៃប្រទេសទាំងពីរនាពេលខាងមុខ៕