VOV WorldVOV World
ពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា
07/01/2017 08:41
(VOVworld)- ពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៧មករានៅទីក្រុងហាណូយ។​ក្នុងសារជូនពរព្រឹត្តិ ការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
លោក Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមថ្លែងមតិក្នុងពិធី (VOVworld)- ពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ឥណ្ឌាបានប្រព្រឹត្តទៅនាយប់ថ្ងៃទី៧មករានៅទីក្រុងហាណូយ។​ក្នុងសារជូនពរព្រឹត្តិ  ការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា អស់រយៈ  ពេល៤៥ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌាកាន់តែបានពង្រឹង និងពង្រីកលើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមនិងជាប្រធាន សមាគមមិត្តភាពវៀតណាមឥណ្ឌាបានអះអាងថា៖          “ឥណ្ឌាជាមហអំណាចលើពិភពលោកអំពីបច្ចេកវិទ្យាព័ត៌មាននិងឧស្សាហ កម្ម software។​ដូច្នេះ នេះនឹងជាវិស័យដែលវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិ ការ នាពេលអនាគត។​អនុស្សរណៈស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ បច្ចេក វិទ្យាព័ត៌មាន រដ្ឋាភិបាលអេឡិចត្រូនិកទើបនឹងបានប្រទេសទាំងពីរចុះហត្ថ លេខា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌានៅវៀតណាមនាពេលកន្លង ទៅ ជា មូលដ្ឋានគិតិយុត្តសម្រាប់ប្រទេសទាំងពីរអនុវត្តជាក់ស្តែងយថាទស្សន៍ សហប្រតិបត្តិ ការធំធេងលើវិស័យបច្ចេកវិទ្យានិយាយរួមនិងបច្ចេកវិទ្យាព័ត៌មាន និង softwareនិ យាយដោយឡែក”។         រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Parvathaneni Harish បានចាត់ទុកថា នាពេលខាងមុខប្រទេសទាំងពីរគប្បីបង្កើនការជួបប្រាស្រ័យ ប្រជា ជនសំដៅជម្រុញវិស័យទេសចរណ៍និងផ្លាស់ប្តូរវប្បធម៌ថែមទៀត៕