VOV WorldVOV World
ពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ
16/05/2014 10:37
Vovworld-នាព្រឹកថ្ងៃទី១៦ឧសភានៅទីក្រុងហាណូយ ក្រសួងការពារ​ប្រទេសបានរៀបចំពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ
ពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ
ពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ (qdnd.vn)         Vovworld-នាព្រឹកថ្ងៃទី១៦ឧសភានៅទីក្រុងហាណូយ ក្រសួងការពារ​ប្រទេស បានរៀបចំពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ-ទិវាប្រពៃណី​កងទ័ព Truong Son (ទី១៩ឧសភា)និងទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្តដំណែល​ជាតិ ពិសេសផ្លូវ Truong Son ផ្លូវហូជីមិញ។         ក្នុងសន្ទរកថានៅពិធីនេះ ឧត្តមសេនីយ៍ឯក Ngo Xuan Lich លេខា​មជ្ឈឹម​បក្ស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការយោធាមជ្ឈឹមប្រធានអគ្គស្នងការ​នយោបាយ បានសង្កត់ធ្ងន់ថា ក្នុងអំឡុង១៦ឆ្នាំតស៊ូដ៏ខ្លាំងក្លាដោយការបូជា​ពលីកម្មដ៏ធំធេង កងទ័ព Truong Son បានធ្វើឡើងផ្លូវព្រេង ជាកត្តាមួយក្នុង​ចំណោមកត្តាសំរេច កំណត់ចំពោះជ័យជំនះប្រឆាំងចក្រព័ត្តិអាមេរិកសង្គ្រោះ​ជាតិ រំដោះភាគខាងត្បូង ទាំងស្រុង ឯកភាពប្រទេសជាតិ។         ស្ដីពីអត្ថន័យរបស់ផ្លូវព្រេង Truong Son ​ឧត្តមសេនីយ៍ត្រី Do Giang Nam មេបញ្ជាការកងពលលេខ១២ អង្គភាពត្រូវបានបង្កើតលើមូលដ្ឋានអង្គភាព​ទ័ព​លេខ ៥៥៩កងទ័ព Truong Son អះអាងថា៖         “ផ្លូវហូជីមិញជានិមិត្តរូបនៃឆ័ន្ទះរឹងមាំឆ័ន្ទះប្តេជ្ញាតស៊ូប្តេជ្ញាឈ្នះប្តេជ្ញារំដោះ ភាគខាងត្បូងឯកភាពប្រទេសជាតិរបស់បក្សទាំងមូលប្រជាជនទាំងមូលនិងកងទ័ព ទាំងមូល។ ដោយខ្សែផ្លូវនេះយើងបានដឹកជញ្ជូនអាវុធគ្រាប់រំសេវឱសថ​ភស្តុភា ជាង២លានតោននិងមនុស្សជាង២លានលើកចេញចូលបណ្ដាសមរភូមិ។ ប្រការ នេះបានផ្លាស់ប្តូរសម័ត្ថភាពកំលាំងនិងទដ្ឋភាពនៃសមរភូមិរួមចំណែក​សំខាន់ក្នុងការ ដណ្ដើមបានជ័យជំនះនាឆ្នាំ១៩៧៥៕”