ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើនទំនាក់ទំនងការទូតរវាងវៀតណាមនិងបាំរាំង
11/04/2013 08:50
(VOVworld) – នារសៀលថ្ងៃទី ១០ មេសា ពិធីរំលឹកខួប អនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើនទំនាក់ទំនងការទូត រវាងវៀតណាមនិងបាំរាំង (ថ្ងៃទី ១២ មេសា ឆ្នាំ ១៩៧៣- ថ្ងៃទី ១២ មេសា ឆ្នាំ ២០១៣) ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។

(VOVworld) – នារសៀលថ្ងៃទី ១០ មេសា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើនទំនាក់ទំនងការទូតរវាងវៀតណាមនិងបាំរាំង (ថ្ងៃទី ១២ មេសា ឆ្នាំ ១៩៧៣-ថ្ងៃទី ១២ មេសា ឆ្នាំ ២០១៣) ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ក្នុងពិធីនេះបណ្ដាតំណាងបានរំលឹកឡើងវិញដំណាក់កាលអភិវឌ្ឍន៍ទំនាក់ទំនង វៀតណាម-បារាំង ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត បារាំងប្រចាំនៅវៀតណាម លោក Jean Noel Poirier បានអះអាងថា៖ “វៀតណាមដើរតួនាទីសំខាន់ពិសេសក្នុងដួងចិត្តរបស់ប្រជាជនបារាំងទាំងក្នុង អតីតកាលនិងបច្ចុប្បន្នកាល។ យើងរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេស ទាំង ២ ត្រូវបានបង្កើតទាំងពីយូណាស់មកហើយ។” ប្រធានសមាគមមិត្តភាពវៀតណាម-បារាំង លោក Nguyen Quang Huy ក៏បាន សង្កត់ធ្ងន់ដែរថា៖ព្រឹត្តិការណ៍នេះគឺជាការអះអាងនូវមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំង ២៕
Related





