VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាអ្នកផ្តល់ជំនួយ
17/10/2013 12:06
(VOV)_នាថ្ងៃទី ១៧ តុលា ​បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវ​រីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង​បណ្ដាអ្នកផ្តល់ជំនួយ ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយដំនាងជាង៣០០នាក់ទៀត។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតទំនាក់ទំនង សហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាអ្នកផ្តល់ជំនួយ
        នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung    (VOV)_នាថ្ងៃទី ១៧ តុលា ​បានប្រព្រឹត្តទៅ ពិធីរំលឹកខួបអនុស្សាវ​រីយ៍លើកទី ២០ទិវាបង្កើតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង​បណ្ដាអ្នកផ្តល់ជំនួយ  ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយដំនាងជាង៣០០នាក់ទៀត។ ​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Tan Dung ​បានវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋា ភិបាល នៃ បណ្ដាប្រទេសបានផ្តល់ជំនួយ ​បណ្ដាដអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល …។ល។ បានគាំទ្រ​យ៉ាង ខ្លាំងក្លា និងផ្តល់ជំនួយ​ ODA ដ៏ធំធេងសំរាប់វៀត​ណាម។ ​ការជួយឧបត្ថម្ភនេះ បានរួមចំណែកជួយវៀតណាមពីប្រទេស​ក្រីក្រ ​អភិវឌ្ឍន៍ អន់ខ្សោយ ក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មាន​ចំណូលមធ្យម។ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung ក៏បានអះអាងថា៖​រដ្ឋាភិបាលវៀតណាមជានិច្ច​ កាលគោរព ​និងប្រើ​ប្រាស់ប្រភពទុន ODA នេះរបស់សហគមន៍អន្តរជាតិ ​ប្រកប ដោយ​ប្រសិទ្ធិភាពដែរ៕