VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង
16/04/2015 10:13
(VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖​បន្តបទចម្រៀងវីរភាពជ័យជំនះទាំងស្រុង។ នេះគឺជាប្រធានបទ នៃកម្មវិធីសម្ដែងសិល្បះ ដោយអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមរៀបចំឡើង ​នាយប់ថ្ងៃទី១៥ មេសា នៅទីក្រុង Tam Ky
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖បន្តបទចម្រៀងវីរភាព ជ័យជំនះទាំងស្រុង           (VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ៖​បន្ត បទចម្រៀងវីរភាពជ័យជំនះទាំងស្រុង។ នេះគឺជាប្រធានបទ នៃកម្មវិធីសម្ដែង សិល្បះ ដោយអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមរៀបចំឡើង ​ នាយប់ថ្ងៃទី១៥ មេសា នៅទីក្រុង Tam Ky ខេត្ត Quang Nam ( ភាគកណ្ដាល​វៀត ណាម)។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ទោ Nguyen Trong Nghia ប្រធាន​អគ្គ ស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាមបានរំលឹកឡើងវិញនូវប្រវត្តិ សាស្ត្រតស៊ូ ប្រឆាំងដ៏អង់អាចក្លាហាន និង​ពលីកម្មរបស់គ្រប់ជំនាន់​ ដើម្បី​ឯក ភាពប្រទេសជាតិ។ កម្មវិធី៖ បន្តសរសេរ៖បទចម្រៀងវីរភាព ​ជ័យជំនះទាំង​ស្រុង  ជាការដឹងគុណ​ជ្រាលជ្រៅ ចំពោះពលីកម្មរបស់ជំនាន់ជីដូន ជីតាផង និង​សម្ដែង នូវការប្តេជ្ញា មនោសញ្ជេតនា និងការទទួលខុសត្រូវរបស់ជំនាន់វ័យក្មេង​របស់ កងទ័ព នឹងភាពស្មោះត្រង់ចំពោះបក្ស  ចំពោះប្រជាជន ពុះពាររាល់ការលំបាក សាកល្បង ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ លោក Nguyen Chin អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានអោយដឹងថា៖​           “ ការរៀបចំកម្មវិធីនេះនៅស្ដូបគោរពវិញ្ញាណក្ខ័ន្ធវីរអ្នកម្ដាយវៀតណាម  នៅ​ខេត្ត Quang Nam នេះមានអត្ថន័យដ៏សែនសំខាន់ រួមចំណែកអប់រំ​ឧត្តមគតិ  ​និងប្រពៃណីបដិវត្តន៍ សំរាប់ជំនាន់វ័យក្មេងក្នុងទូទាំងប្រទេស បន្តសរសេរបទ ​ចម្រៀងវីរភាព ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសដែរ។”           ក្នុងឱកាសនេះដែរ គណៈចាត់តាំងបានប្រគល់សៀវភៅសន្សំប្រាក់ចំនួន ​២២៨ក្បាល ដោយទឹកប្រាក់ចំនួន១,១ពាន់លានដុល្លារអាមេរិក សំរាប់វីរអ្នកម្ដាយ  និងគ្រួសារគោលនយោបាយ៕