VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
17/01/2014 10:18
(VOV)_នាថ្ងៃទី១៧ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធីជប់ លៀងដ៏មហោឡារឹក ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបង្កើតទំ នាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី ១៨ មករា)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន(TTXVN) (VOV)_នាថ្ងៃទី១៧ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធីជប់ លៀងដ៏មហោឡារឹក ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបង្កើតទំ នាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី ១៨ មករា)។ថ្លែងមតិនៅទីនេះ ​ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅចិន លោក Nguyen Van Tho បានអះអាង​ថា៖ ក្នុងសភាព ការណ៍ ក្នុងតំបន់និងអន្តរជាតិ បន្តមានបំរែបំរួលដ៏ស្មុគ្រស្មាញ​ជះឥទ្ធិពលមិនតិចដល់ប្រ ទេសនិមួយៗ​ វៀតណាមជា​និច្ចកាលយកចិត្តទុកដាក់ដល់​ការអភិវឌ្ឍន៍ទំនាក់ ទំនងដៃគូសហប្រតិបត្តិ​ការលើគ្រប់វិស័យជាមួយចិន និងចាត់ទុកនេះគឺជាការអា ទិភាពមួយក្នុង​ចំណោមអាទិភាពយុទ្ធសាស្ត្រជួរមុខ និងជាគោលមាគា៍កិច្ចការបរ ទេសយូរ​អង្វែង មុនក៏ដូចជាក្រោយរបស់វៀតណាម។  ឯកអគ្គរដ្ឋទូត​ Nguyen Van Tho អះអាងថា៖           “ យើងត្រូវសប្បាយរីករាយជាច្រើន ដោយឃើញថា៖ទំនាក់ទំនងវៀត​ណាម និងចិនបានមានការអភិវឌ្ឍន៍ជាច្រើន។ ចិនបន្តជាមិត្តទំនិញធំបំផុត​របស់វៀតណាម  ក្នុងរយៈពេល៩ឆ្នាំកន្លងទៅ ។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ ២០១៣ ទទួល បាន៥០ពាន់លានដុល្លារអាមេរិក។ ជាពិសេស តាមរយៈជំនួបសន្ទនារបស់ថ្នាក់ដឹក នាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ ​ភាគីទាំង​ពីរ​ទទួលបានការព្រមព្រៀងជាច្រើនដ៏ សែនសំខាន់។”           រីឯ អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Rén déjiù chōngjí ​បានចាត់ទុកថា៖           “ ​ចិនយកចិត្តទុកដាក់ជាច្រើនដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ​វៀតណាម  ជានិច្ចកាលចាត់ទុកវៀតណាមដើរតួនាទី​សំខាន់ជានិច្ច​។ ក្នុងឆ្នាំ២០១៤នេះ ចិន ត្រៀមខ្លួនជាស្រេច ជាមួយវៀតណាម រក្សារបណ្ដាការផ្លាស់ប្តូរដំណើរ​​ទស្សនកិច្ច ជាន់ ខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់​វិស័យ ដោះស្រាយបញ្ហា លើសមុទ្រ ប្រកបដោយសមស្រប ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ យ៉ាង ខ្លាំងក្លា ចីរភាព និងស្ថិរភាព នាំមកនូវផល​ប្រយោជន៍ជាក់ស្ដែងច្រើនជាង ទៀតសំរាប់ ប្រជាជននៃប្រទេសទាំងពីរ ​វៀតណាមនិងចិន៕”