VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឆែក
03/02/2015 10:36
(VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត​ទំនាក់ទំនងការទូតវៀតណាម-ឆែក នាព្រឹកថ្ងៃទី៣ កុម្ភះ នៅទីស្នាក់ការ​សភា​ឆែក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសនេះ លោក Truong Manh Son បាន​សង្កត់ធ្ងន់ថា៖ ទំនាក់ទំនងការទូត
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឆែក
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឆែក             (VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត​ទំ នាក់ទំនងការទូតវៀតណាម-ឆែក នាព្រឹកថ្ងៃទី៣ កុម្ភះ នៅទីស្នាក់ការ​សភា​ឆែក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសនេះ លោក Truong Manh Son បាន​សង្កត់ ធ្ងន់ថា៖ ទំនាក់ទំនងការទូតរវាងវៀតណាមនិងឆែក ត្រូវបានពង្រឹងនិង​ពង្រីកជានិច្ច ក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ។វៀតណាមមានគោលបំណងបង្កើនការយល់ដឹង ទំ នុកទូកចិត្តគ្នាទៅវិញទៅមកជាមួយសាធារណរដ្ឋឆែក ជំរុញនិងធ្វើស៊ីជំរៅថែមទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ ឆ្នាំ​២០១៥ បានប្រកាសជាឆ្នាំ វប្បធម៌វៀតណាមនៅសាធារណរដ្ឋឆែក។ រីឯ ប្រធានសភាឆែក Jan Hamacek បាន ចាត់ទុកថា៖ រឿង​អំពីការរួមរស់នៅរវាង​ប្រជាជនវៀតណាមនិងឆែកគឺសំខាន់ណាស់។  នៅក្នុងក្របខ័ណ្ឌពិធីនេះ នៅមានបណ្ដាកម្មវិធីសម្ដែងសិល្បះពោពេញទៅដោយអត្ត សញ្ញាណវប្បធម៌ជនជាតិវៀតណាម  និងការតាំងពិព័រណ៌រូបថត ស្ដីអំពី៖​ទំនាក់ទំនងប្រពៃណីវៀតណាម-ឆែក ទឹកដីនិង​មនុស្សវៀតណាម…លៗ