VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកនគរបាលប្រជាជនវៀតណាម
18/08/2015 10:20
(VOVworld) - នាព្រឹកថ្ងៃទី១៨ សីហា នៅរដ្ឋធានី ហាណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែក នគរបាលប្រជាជនវៀតណាម (ថ្ងៃទី១៩ សីហា) និង លើកទី១០ទិវាប្រជាជនទាំងមូលការ ពារសន្តិសុខមាតុប្រទេស។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកនគរបាលប្រជាជនវៀតណាម
(VOVworld) - នាព្រឹកថ្ងៃទី១៨ សីហា នៅរដ្ឋធានីហាណូយរបស់វៀតណាមបាន ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ផ្នែកនគរបាលប្រជាជនវៀតណាម (ថ្ងៃទី១៩ សីហា) និងលើកទី១០ទិវាប្រជាជនទាំងមូលការពារ សន្តិសុខមាតុប្រទេស។អញ្ជើញចូលរួមពិធីនេះក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់ អតីត ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋវៀតណាម ព្រមទាំងគណៈប្រតិភូនគរបាល ប៉ូលីសនៃប្រទេសផ្សេងៗទៀតផង។ លោក Truong Tan Sang ប្រគល់គ្រឿងឥស្សារិយយសផ្កាយមាសជូនកងកម្លាំងនគរបាលប្រជាជនវៀតណាម ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ទោះបីសហប្រតិបតិ្តការនិងអភិវឌ្ឍន៍នៅជានិន្នាការ ធំក្ដី ប៉ុន្តែស្ថានភាពពិភពលោកបន្តមានបំរ៉ែបំរួលដ៏ស្មុគស្មាញជាច្រើន។កម្លាំង អមិត្តនានាកំពុងបង្កើនសកម្មភាពប្រឆាំងនិងបំផ្លិចបំផ្លាញអំពីនយោបាយ សេដ្ឋ កិច្ច វប្បធម៌សំដៅលុបចោលតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តនិងលិទ្ធិសង្គម និយមនៅវៀតណាម។ជំលោះលើអធិបតេយ្យភាពអំពីកោះសមុទ្រនឹងប្រព្រឹត្តទៅ យ៉ាងស្មុគស្មាញជាង ធ្ងន់ធ្ងរជាង ដែលគំរាមកំហែងទៅលើបូរណភាពដែនដីប្រ ទេសជាតិ។ចំពោះស្ថានភាពនោះ លោក Truong Tan Sang បានលើកច្បាស់ថា ប្រទេសទាំងមូលត្រូវប្រមូលផ្ដុំខិតខំប្រឹងប្រែង ប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយម។ “យើងចាំបាច់ត្រូវយល់ច្បាស់អំពីស្ថានភាពនោះដើម្បីប្ដេជ្ញាចិត្តនិងមានវិធានការ ដ៏ខ្លាំងក្លា ម្ចាស់ការបង្ការប្រឆាំងការជះឥទ្ធិពលអសកម្មពីខាងក្រៅ​ ហើយត្រូវ ទទួលឲ្យបាននូវគោលដៅនោះគឺ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដីរបស់មាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជននិងលិទ្ធិសង្គមនិយម ការពារបុព្វហេតុផ្លាស់ប្ដូរថ្មី ការពារផលប្រយោជន៍ជាតិ រក្សាស្ថិរភាព នយោបាយ និងបរិយាកាសសន្តិភាពដើម្បីកសាង អភិវឌ្ឍន៍ប្រទេសជាតិតាមទិសសង្គម និយម”។ នៅពិធីនេះដែរ លោក Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយសផ្កាយ មាសលើកទី៤ជូនកងកម្លាំងនគរបាលប្រជាជនវៀតណាម៕