ពិធីរំលឹកវិញ្ញាណក្ខ័ន្ទអ្នកបើកយន្តហោះ២នាក់ដែលពលីជីវិតក្នុងគ្រោះថ្នាក់នៅជិតកោះ Phu Quy
03/05/2015 08:03
(VOVworld) - ពិធីគោរពនិងពិធីរំលឹកវិញ្ញណក្ខ័ន្ទអ្នក បើកយន្តហោះចំនួន២នោះគឺវរ សេនីយ៍ឯកបម្រុង Le Van Nghia និងអនុសេនីយ៍ឯក Nguyen Anh Tu នៃកង វរសេនា ធំលេខ៩៣៧ ដែលបានពលីជីវិតក្នុងគ្រោះ ថ្នាក់ធ្លាក់យន្តហោះចម្បាំង SU-២២ នៅ តំបន់សមុទ្រ Binh Thuan បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ឧសភា

(VOVworld) - ពិធីគោរពនិងពិធីរំលឹកវិញ្ញណក្ខ័ន្ទអ្នកបើកយន្តហោះចំនួន២នោះគឺវរ សេនីយ៍ឯកបម្រុង Le Van Nghia និងអនុសេនីយ៍ឯក Nguyen Anh Tu នៃកងវរសេនា ធំលេខ៩៣៧ ដែលបានពលីជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង SU-២២ នៅ តំបន់សមុទ្រ Binh Thuan បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ឧសភា នៅទីក្រុងហូជី មិញ ភាគខាងត្បូងវៀតណាម។នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung រដ្ឋមន្ត្រីក្រសួងការពារប្រទេសនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តី ក្រសួងនគរបាលនាយឧត្តមសេនីយ៍ Tran Dai Quang និងថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើន ទៀតបានផ្ញើរតម្រងផ្ការំលែកទុក្ខជាមួយក្រុមគ្រួសារយុទ្ធជនពលីទាំង២នោះ។ សរសេរក្នុងសៀវភៅកាន់ទុក្ខនៅពិធីគោរពវិញ្ញាណក្ខ័ន្ទ ឧត្តមសេនីយ៍ឯក Nguyen Thanh Cung អនុរដ្ឋមន្រ្តីក្រសួង ការពារប្រទេស បានសង្កត់ធ្ងន់ថា ពលីកម្មរបស់ នាយទាហានកងទ័ពប្រជាជនវៀត ណាមទាំង២រូបនេះ បានបន្សល់ទុកមកនូវគំរូ ដ៏ថ្កុំថ្កើងសំរាប់កម្មាភិបាល យុទ្ធជននៃកងទ័ពទាំង មូលនិយាយរួមនិងផ្នែកទ័ព ជើងអាកាសនិយាយដោយឡែក រួមចំណែកពង្រីកប្រពៃ ណីដ៏រុងរឿងរបស់កង ទ័ពប្រជាជនវៀតណាមអង់អាចក្លាហានក្នុងបុព្វហេតុកសាងនិងការពារមាតុ ប្រទេស៕
Related





