VOV WorldVOV World
ពិធីសែនព្រេនត្រីបាឡែនត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌអរូបីរ៍ជាតិ.
19/09/2013 10:53
ពិធីសែនព្រេនត្រីបាឡែនត្រូវបានបើកនៅស្រុកCan Gio ទីក្រុងហូជីមិញ
ពិធីសែនព្រេនត្រីបាឡែនត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌអរូបីរ៍ជាតិ.
​​​​​​​​​​​​​​​​​​          Vovworld-ព្រឹកថ្ងៃទី១៩កញ្ញាពិធីសែនព្រេនត្រីបាឡែនត្រូវបានបើកនៅស្រុក Can Gio ទីក្រុងហូជីមិញ។ពិធីសែនព្រេនត្រីបាឡែនឆ្នាំ២០១៣នេះមានបន្ថែម សកម្មភាពវប្បធម៌ទេសចរណ៍ជាក់ស្តែងមានជាអាទី​សកម្មភាពវិលត្រឡប់មក ប្រភពដើមទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត​ ​ពិធីសំពះព្រះខែនិងពិធីសែន ព្រេនត្រីបាឡែនលើសមុទ្រ។ល។ក្នុងឱកាសនេះក្រសួងវប្បធម៌កីឡានិងទេសចរ ណ៍វៀតណាមបានប្រគល់សេចក្តីសំរេចចុះបញ្ជីពិធីសែនព្រេនត្រីបាឡែន ស្រុក Can Gio ជាបេតិកភ័ណ្ឌអរូបីរ៍ជាតិ។លោក Ngo Van Di ប្រធានសមាគម VanLach  និងទទួលបន្ទុកទីសក្ការះសែនព្រេនត្រីបាឡែនអោយដឹងថា៖“ នេះជាមោទនភាព ១សំរាប់អ្នកនេសាទ  Can Gio។គិតដល់បច្ចុប្បន្ននេះយើងខ្ញុំទទួលបានប័ណ្ណទទួល ស្គាល់ចំនួន២ហើយ។ទី១ប័ណ្ណទទួលស្គាល់អំពីស្ថាបត្យកម្មសិល្បះពិសេសសំរាប់ ទីសក្ការះសែនព្រេនត្រីបាឡែន។ទី២គឺឆ្នាំនេះ ពិធីសែនព្រេនត្រីបាឡែនត្រូវបាន ចុះបញ្ជីជាបេតិកភ័ណ្ឌអរូបីរ៍ជាតិ៕  “