VOV WorldVOV World
ពិធីសូត្រមន្តបង្សកូលរំលឹកគុណយុទ្ធជនពលីដើម្បីការពារមាតុប្រទេសនៅថៃនិងរុស្ស៊ី
04/05/2015 08:34
Vovworld-នារសៀលថ្ងៃទី៣ឧសភានៅវត្ត Pho Phuoc នៅ កណ្ដាល​រដ្ឋធានី​បាំង​​កក ថៃ ព្រះសង្ឃនិងដំណាងជន វៀតណាម
ពិធីសូត្រមន្តបង្សកូលរំលឹកគុណយុទ្ធជនពលីដើម្បីការពារមាតុប្រទេសនៅថៃនិងរុស្ស៊ី
ពិធីសូត្រមន្តបង្សកូលរំលឹកគុណយុទ្ធជនពលីដើម្បីការពារមាតុប្រទេសនៅថៃនិងរុស្ស៊ី (VOV)         Vovworld-នារសៀលថ្ងៃទី៣ឧសភានៅវត្ត Pho Phuoc នៅកណ្ដាល​រដ្ឋធានី​ បាំង​​កក ថៃ ព្រះសង្ឃនិងដំណាងជនវៀតណាមនៅទីនេះ កម្មាភិបាល​ស្ថានទូត​ ស្ថាប័ន​​ដំណាង​វៀតណាមនៅថៃជាង២០០នាក់បានចូលរួមពិធីសូត្រ​មន្តបង្សកូល ​ឧទ្ទិសកុសលសំរាប់​ជនវៀតណាម​ដែលបានពលីជីវិតដើម្បីមាតុ​ប្រទេសនៅ ប្រទេសថៃ។ ព្រះតេជ្ជគុណ Thich Nhuan An បានឲ្យដឹងថា៖         “ពិធីនេះត្រូវបានរៀបចំឡើងតាមបំណងប្រាថ្នារបស់ជនវៀតណាមនៅទីនេះ ដើម្បីរំលឹក​គុណ​ដល់បណ្ដា​វីរជនយុទ្ធជនជនរួមជាតិវៀតណាម ដែលបានពលី ជីវិតដើម្បីការពារប្រទេសនិងអធិបតេយ្យភាពសមុទ្រកោះ។ ទន្ទឹមនឹងនោះ​ដើម្បី​ បួងសួងសូមឲ្យស្រុកកំណើតទឹកដីវៀតណាមសុខ​សាន្តត្រាណក្នុងជីវភាពរស់ ​នៅ​ប្រចាំថ្ងៃ។”         មុននោះក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២និងទី៣ឧសភា ស្ថានទូតវៀតណាម​ប្រចាំ ​នៅ​​សហព័ន្ធរុស្ស៊ី សមាគមជនវៀតណាមនៅរុស្ស៊ីសមាគមពុទ្ធសាសនា​វៀតណាម ​នៅរុស្ស៊ីបានរៀបចំពិធីសូត្រមន្តបង្សកូលរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីជនរួម ជាតិនិងមិត្តភក្តិអន្តរជាតិដែលបានពលីកម្មដើម្បីបុព្វហេតុការពារ​អធិបតេយ្យភាព ដែនដី​ដែន​សមុទ្រដ៏ពិសិដ្ឋនៃមាតុប្រទេសផងដែរ៕