ពង្រីកនូវតួនាទីរបស់អាស៊ានដើម្បីបង្កើតតុល្យភាពខាងសន្តិសុខក្នុងតំបន់
04/06/2016 08:41
(VOVworld) – ប្រការនេះត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានសង្កត់ ធ្ងន់ក្នុងបទសន្ទរៈកាថា នៅសម័យបើកការសន្ទនា Shangri-la លើកទី ១៥ ដែល បានប្រព្រឹត្ត ទៅនាយប់ថ្ងៃទី ៣ មិថុនា។

ពង្រីកនូវតួនាទីរបស់អាស៊ានដើម្បីបង្កើតតុល្យភាពខាងសន្តិសុខក្នុងតំបន់ (Image: VNA) (VOVworld) – ប្រការនេះត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានសង្កត់ ធ្ងន់ក្នុងបទសន្ទរៈកាថានៅសម័យបើកការសន្ទនា Shangri-la លើកទី ១៥ ដែលបានប្រព្រឹត្ត ទៅនាយប់ថ្ងៃទី ៣ មិថុនា។ ក្នុងបទសន្ទរៈកថានេះ ថ្នាក់ ដឹកនាំថៃបានសង្កត់ធ្ងន់ថា៖ កន្សោម សន្តិសុខក្នុងតំបន់កំពុងខ្វះតុល្យភាព សមស្របនិងការបញ្ចប់សង្គ្រាមត្រជាក់បានបង្កើត ឡើងពិភពលោកពហុប៉ូល គ្មានការកំណត់ច្បាស់ដែលកំពុងបង្កើនស្ថានភាពអស្ថិរភាព។ នាយករដ្ឋមន្ត្រី ថៃបានឲ្យដឹងថា៖ ប្រទេសនានាគប្បីបង្កើនការសន្ទនាដើម្បីលើកកំពស់ចំណះ ដឹង កិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក៏ដូចជា នាំម កនូវឱកាសចំពោះ ប្រទេសដែលកំពុងប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុង និងក្រៅប្រទេស។ ក្នុងនោះ អាស៊ាន ដើរតួនាទីសំខាន់ក្នុងការបង្កើតតុល្យភាព ថ្មីក្នុងតំបន់។ ទាក់ទិនដល់បញ្ហាសន្តិសុខលើសមុទ្រខាងកើត នាយករដ្ឋមន្ត្រីថៃ Prayuth បាន ដាស់ តឿនភាគីនានាសហការជំនួសឲ្យការប្រឈមមុខដាក់គ្នាព្រមទាំងចាត់ ទុកថា៖ ភាគីទាំងអស់ គប្បីចូលរួមសកម្មភាពរួមមានចរិតស្ថាបនាដើម្បីប្រកាស អធិបតេយ្យភាពមិនឲ្យក្លាយទៅជា របាំង។ ជាពិសេស តាមនាយករដ្ឋមន្ត្រីថៃថា៖ អាស៊ានគប្បីឯកភាពក្នុងបញ្ហានៅ សមុទ្រខាងកើតដើម្បីសន្តិភាពស្ថិរភាពនៅ ទីនេះហើយនាំមកនូវផលប្រយោជន៍សំរាប់ភាគី ទាក់ទិននានា។ លោក Prayuth ក៏បានសង្កត់ធ្ងន់ទៅលើការជំរុញសេរីភាពលើនាវាចរណ៍និងអាកាសចរណ៍គាំទ្រ ដោះស្រាយជំលោះដោយសន្តិវិធីឲ្យសមស្របនឹងច្បាប់អន្តរជាតិក្នុងនោះមាន អនុញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្តីថ្លែងការណ៍ស្តី ពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញយ៉ាងឆាប់ៗ ការកសាងសេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕
Related
More




