ពង្រីកបណ្តាញសុខាភិបាលរបស់អង្គការ Facing the World នៅវៀតណាម
24/11/2015 07:05
(VOVworld)-នារសៀលថ្ងៃទី២៣វិច្ឆិកានៅទីក្រុង ហាណូយ (វៀតណាម)ប្រធាន គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានទទួលជួបជាមួយគណៈប្រតិភូ អង្គការ Facing the World (VOVworld)-នារសៀលថ្ងៃទី២៣វិច្ឆិកានៅទីក្រុងហាណូយ (វៀតណាម)ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានទទួលជួបជាមួយគណៈប្រតិភូអង្គការ Facing the World របស់អង់គ្លេស ដឹក នាំដោយវេជ្ជបណ្ឌិតRichard Young ទីប្រឹក្សាជំនាញវះកាត់កែសម្ភស្សក្នុងឱកាស គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan មានបំណងថា នាពេលខាងមុខ Facing the World បន្តនូវ ការយកចិត្តទុកដាក់ទៅលើការពង្រីកបណ្តាញសកម្មភាពរបស់ខ្លួនព្រមទាំង ពន្លឿនរាល់កម្មវិធីបណ្តុះបណ្តាលជំនាញសម្រាប់ វេជ្ជបណ្ឌិត គិលានុបដ្ឋាកវៀត ណាម និងជាស្ពានផ្សាភ្ជាប់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខា ភិបាលរបស់វៀតណាមជាមួយប្រទេសអាស៊ាននានា។ Facing the World ជាអង្គការសុខាភិបាលស្ម័គ្រចិត្តរបស់អង្គគ្លេស ត្រូវបាន បង្កើតដោយគោលដៅព្យាបាលជំងឺពិការភាពពីកំណើតសម្រាប់កុមារនៅប្រទេស កំពុងអភិវឌ្ឍន៍៕
Related





