VOV WorldVOV World
ពង្រីកតួនាទីជាបុគ្គលមានកិត្យានុភាពក្នុងកិច្ចការចលនាជនជាតិភាគតិច
14/09/2016 08:17
(VOVworld)-សិក្ខាសាលា “ពង្រីកតួនាទីជាបុគ្គលមានកិត្យានុភាពក្នុងបណ្តាជនជាតិ ភាគតិចតំបន់ Nam Bo ខាងលិច ក្នុងការប្រមូលផ្តុំ
ពង្រីកតួនាទីជាបុគ្គលមានកិត្យានុភាពក្នុងកិច្ចការចលនាជនជាតិភាគតិច
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ថ្លែងមតិក្នុងសិក្ខាសាលា (VOVworld)-សិក្ខាសាលា “ពង្រីកតួនាទីជាបុគ្គលមានកិត្យានុភាពក្នុងបណ្តាជនជាតិ ភាគតិចតំបន់ Nam Bo ខាងលិច ក្នុងការប្រមូលផ្តុំ កសាងផែនមហាសាមគ្គីជាតិទាំង  មូល”បានបើកនាថ្ងៃទី១៣កញ្ញានៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម។ ថ្លែង  មតិក្នុងសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក  Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះការដែល តំបន់នានាមានការផ្តួចផ្តើម  គំនិត គោលនយោបាយសមស្រប ដោយមានការផ្សាភ្ជាប់ជាមួយនឹងការបញ្ជាណែនាំ  របស់រដ្ឋាភិបាល តាមនោះ ជួយឲ្យជនរួមជាតិជាជនជាតិភាគតិចពង្រីកបានតួនាទីជា  បុគ្គលមានកិត្យានុភាពរួមចំណែកសំខាន់សម្រាប់តំបន់របស់ខ្លួន។ លោក Nguyen Thien Nhan អញ្ជើញមានប្រសាសន៍ថា៖         “តាមរយៈសិក្ខាសាលានេះ តំណាងចូលរួមជាជនរួមជាតិភាគតិចនៅតំបន់ Nam  Bo ខាងលិច បានធ្វើការផ្លាស់ប្តូរមតិ និងផ្ទៀងស្តាប់យោបល់ជាក់ស្តែង​ តាមនោះដក  ចេញមេរៀនបទពិសោធន៍ល្អនិងពង្រីកបានតួនាទីសំខាន់របស់ជនជាតិភាគតិច។ ខ្ញុំ សង្ឃឹមថាក្រោយសិក្ខាសាលានេះ លោកអ្នកនឹងមានបទពិសោធន៍ថែមទៀតនិងមាន ការប្តេជ្ញារួមចំណែកសកម្មចូលក្នុងការពង្រីកតួនាទីរបស់ជនជាតិភាគតិច និងសម្រាប់ បុព្វហេតុកសាងផែនមហាសាមគ្គីជាតិទាំងមូល”៕