VOV WorldVOV World
ពង្រឹងទំនុកទុកចិត្តនិងពង្រីកកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងសាធារណៈ រដ្ឋ Bashkortostan ចំណុះរុស្ស៊ី
26/04/2017 07:27
(VOVworld) - ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសា គណៈប្រតិភូដឹកនាំដោយឯក អគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បាន ទៅ បំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ Bashkortostan ចំណុះរុស្ស៊ី។
ពង្រឹងទំនុកទុកចិត្តនិងពង្រីកកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងសាធារណៈ រដ្ឋ Bashkortostan ចំណុះរុស្ស៊ី
អគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son (រូបថត៖TTXVN) (VOVworld) - ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសា គណៈប្រតិភូដឹកនាំដោយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បានទៅ បំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ Bashkortostan ចំណុះរុស្ស៊ី។នៅទីនេះ គណៈប្រតិភូវៀតណាមបានជួបចរចារជាមួយប្រធានាធិបតី Bashkortostan លោក  Rustem Khamitov នាយករដ្ឋមន្រ្តីលោក Rustem Mardanov រដ្ឋមន្រ្តី កសិកម្មលោក Ilshat Fazrakhmanov ហើយទៅពិនិត្យទីកន្លែងវិនិយោគមួយចំនួនទៀតផង។នៅ ជំនួបធ្វើការជាមួយប្រធានាធិបតីលោក Khamitov ភាគីទាំងពីរ បានពិភាក្សាអំពី យថាទស្សន៍សហប្រតិបតិ្តការក្នុងគំរោងការណ៍ចម្រុះឧស្សាហ-កសិកម្ម។ភាគី ទាំងពីរសំដែងការជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមជាំមួយ សហព័ន្ធរុស្ស៊ី និយាយរួមនិង Bashkortostan និយាយដោយឡែកនឹងកាន់តែត្រូវ បានពង្រឹងនិង ពង្រីកដោយឥតឈប់ឈរ។ ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូវៀតណាម នាយករដ្ឋមន្រ្តី Bashkortostan  លោក Mardanov ចាត់ទុកថា វៀតណាមជាខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍យ៉ាង សកម្ម ដោយមានល្បឿនកំណើនខ្ពស់ជានិច្ច។នាយករដ្ឋមន្រ្តីលោក Mardanov សន្យាថា នឹងជួយសហគមន៍ជនវៀតណាមនៅ Bashkortostan កាន់តែអភិវឌ្ឍន៍ និងសម្របខ្លួនប្រកបដោយភាពល្អប្រសើរជាមួយប្រទេសម្ចាស់ផ្ទះ៕