VOV WorldVOV World
ពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩
23/09/2021 10:40
(VOVWORLD) - គណៈប្រតិភូ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ដឹកនាំដោយ លោក Vu Hai Ha ប្រធានគណៈកម្មាធិការ បានចូលរួមកិច្ចប្រជុំនេះ។
ពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha (កណ្ដាល) ជាមួយប្រតិភូដែលផ្សាយចេញពីទីក្រុងហាណូយ (ប្រភព៖ TTXVN) នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម  (CLV) បានចាប់ផ្តើមបើកដំណើរការក្រោមការដឹកនាំរបស់រដ្ឋសភាកម្ពុជា ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត។ គណៈប្រតិភូ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ដឹកនាំដោយ លោក Vu Hai Ha ប្រធានគណៈកម្មាធិការ បានចូលរួមកិច្ចប្រជុំនេះ។ ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម សន្និសីទនេះមានគោលបំណងចែករំលែកបទពិសោធន៍និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោល បំណងលើកទឹកចិត្តនិងគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងបី បង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ដែលមានភាពរុងរឿង ជាពិសេសក្នុងការស្តារឡើងវិញនូវផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតលើសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ថ្លែងមតិនៅសន្និសីទ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha បានអះអាងថា៖