VOV WorldVOV World
ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី
27/02/2015 07:57
Vovworld-វប្បធម៍គង់ឃ្មោះ Tay Nguyen និងអាវផាយ ប្រពៃណីវៀតណាម​ជា​ចំណុចស្នូលក្នុងឈុតសម្ដែងរបស់ ក្រុមសិល្បករ
ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី
ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី (vietnamplus.vn)         Vovworld-វប្បធម៍គង់ឃ្មោះ Tay Nguyen និងអាវផាយប្រពៃណីវៀតណាម​ជា ​ចំណុចស្នូលក្នុងឈុតសម្ដែងរបស់ក្រុមសិល្បករនៃរោងមហោស្រពតូរតន្ត្រី​របាំ វៀតណាមដែលបានចូលរួមដង្ហែក្បួននៅសឹង្ហបុរីក្នុងរាត្រីថ្ងៃទី២៧និង២៨​កុម្ភៈ។ លោក Nguyen Truong Giang ប្រធានក្រុមសិល្បករវៀតណាមដែល​ចូលរួម Chingay ២០១៥បានឲ្យដឹងថា តាមរយៈការបញ្ជូនក្រុមសិល្បៈវៀត​ណាមមកចូលរួមពិធី បុណ្យនានាលើទូទាំងពិភពលោក មិត្តភក្តិអន្តរជាតិនឹងមាន​បន្ថែម​ឱកាសបាន យល់ដឹងអំពីអត្តសញ្ញាណវប្បធម៍ប្រជាជាតិវៀតណាម។ នេះ​ក៏ជាឱកាសជួប ប្រាស្រ័យផ្លាស់ប្តូរសំដៅបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ជាងទៀតរវាងវៀតណាមជាមួយពិភពលោក។         Chingay ជាពិធីបុណ្យទស្សនីយ៍ភាពតាមដងវិថីធំបំផុតត្រូវបានរៀបចំជា​ប្រចាំ ​ឆ្នាំក្នុងឱកាសបុណ្យតេតប្រពៃណីរបស់សហគមន៍ជនជាតិចិននៅសឹង្ហបុរី​ចាប់តាំង ពីឆ្នាំ១៩៧៣។ ពិធីបុណ្យ Chingay ឆ្នាំនេះមានអត្ថន័យពិសេសពីព្រោះ​នេះជា ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ធំៗដែលបានរៀបចំក្នុងឆ្នាំ​សំដៅគូស សម្គាល់៥០ឆ្នាំឯករាជ្យរបស់សឹង្ហបុរី៕