VOV WorldVOV World
ព្រះមហាក្សត្រនរោត្តមសីហមុនីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម
19/07/2014 09:00
(VOV)_នារសៀលថ្ងៃទី ១៨ កក្កដា ​នៅក្នុងជំនួនសន្ទនាជាមួយឯកអគ្គរដ្ឋទូត​​វៀតណាម​ លោក Ngo Anh Dung និងលោកជំទាវ ក្នុងឱកាសចូលបង្គំគាល់ជំរាបលា​ បញ្ចប់​អាណត្តិនៅព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ ​នរោត្តម​​សីហមុនីបានវាយតំលៃខ្ពស់
ព្រះមហាក្សត្រនរោត្តមសីហមុនីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម
ព្រះមហាក្សត្រនរោត្តមសីហមុនីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម (VOV)_នារសៀលថ្ងៃទី ១៨ កក្កដា ​នៅក្នុងជំនួនសន្ទនាជាមួយឯកអគ្គរដ្ឋទូត​​ វៀតណាម​ លោក Ngo Anh Dung និងលោកជំទាវ ក្នុងឱកាសចូលបង្គំគាល់ជំរាបលា​  បញ្ចប់​អាណត្តិនៅព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ  ​នរោត្តម​​សីហមុនីបានវាយតំលៃខ្ពស់ថា៖​ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ​ឯកអគ្គរដ្ឋទូត​  Ngo Anh Dung បានមានការខំប្រឹងប្រែងជាច្រើន រួមចំណែកពូន​ជ្រុំ​អោយទំនាក់ ទំនងរវាងប្រទេសទាំងពីរ កាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅមួយថ្ងៃ​ ដែលក្នុងនោះមាន ការជំរុញ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេស​ទាំងពីរ រួមចំណែកជាក់ ស្ដែងក្នុងការអនុវត្តបណ្ដាកម្មវិធី ផែនការសហប្រតិបត្តិ​ការរវាងរដ្ឋាភិបាលនៃប្រទេស ទាំងពីរ ជំរុញទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់​រវាងរដ្ឋាភិបាល ក្រសួង ផ្នែកនៃ ប្រទេសទាំងពីរ។           មុននោះ នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត Ngo Anh Dung​ មក​ជំរាប​លាក្នុងឱកាសបញ្ចប់អាណត្តិ នាយករដ្ឋមន្ត្រី​​ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​​ជោហ៊ុន សែន  បានអះអាងថា៖​​កម្ពុជា-វៀតណាមគឺ​ពិសេស​ណាស់ ហើយសង្កត់ធ្ងន់​ទៅ​ដល់​​គុណបំណាចរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជន​វៀតណាម ដែលបាន​ជួយ​ឧបត្ថម្ភ ​ប្រជាជន​​កម្ពូជាឲរួចផុតពីរបបប្រល័យពូជន៍សាសន៍ ​រួមចំណែកកសាងសន្តិ​ភាព និងអភិវឌ្ឍន៍នៅកម្ពុជា៕