ព្រះសង្ឃពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់បានចូលរួមពិធីបុណ្យព្រះ ម៉ែគង់ស៊ីអ៊ីម
16/07/2014 07:55
Vovworld-នាថ្ងៃទី១៥កក្កដា (ពោលគឺថ្ងៃទី១៩ខែ៦តាមច័ន្ទគតិ) គណៈកម្មការអភិបាលពុទ្ធសាសនាវៀតណាមខេត្ត Thua Thien Hue វៀតណាមបានរៀបចំពិធីបុណ្យព្រះម៉ែគង់ស៊ីអ៊ីម

ព្រះសង្ឃពុទ្ធបរិស័ទនិងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់បានចូលរួមពិធីបុណ្យព្រះ ម៉ែគង់ស៊ីអ៊ីម (phatgiaohue.com) Vovworld-នាថ្ងៃទី១៥កក្កដា (ពោលគឺថ្ងៃទី១៩ខែ៦តាមច័ន្ទគតិ) គណៈកម្មការ អភិបាលពុទ្ធសាសនាវៀតណាមខេត្ត Thua Thien Hue វៀតណាមបានរៀបចំពិធី បុណ្យព្រះម៉ែគង់ស៊ីអ៊ីមដ៏អធឹកអធមនៅមជ្ឈមណ្ឌលទេសចរណ៍ព្រលឹងព្រះម៉ែគង់ ស៊ីអ៊ីម ភ្នំ Tu Tuong ឃុំ Thuy Bang ទីរួមស្រុក Huong Thuy។ នៅពិធីបុណ្យឆ្នាំនេះមាន ពិធីការដូចជាពិធីបួងសួង ពិធីប្រលែងចាបបួងសួងសូមឲ្យសន្តិភាពសុខសាន្តត្រាណ រួមជាមួយសកម្មភាពជាច្រើនដូចជាបុណ្យជំរុំគ្រួសារពុទ្ធបរិស័ទនិងបុណ្យកំសាន្ត ជាដើម។ រួមជាមួយរាល់សកម្មភាពដ៏សម្បូរបែបពោពេញទៅដោយចរិតលក្ខណៈ វប្បធម៍ពុទ្ធសាសនា ពិធីបុណ្យព្រះម៉ែគង់ស៊ីអ៊ីមឆ្នាំ២០១៤បានរួមចំណែកធ្វើឲ្យ បេតិកភ័ណ្ឌវប្បធម៍ព្រលឹងរបស់ដំបន់ដីអតីតរាជធានី Hue ក្លាយទៅជាសម្បូរបែប ថែមទៀត។ ពិធីបុណ្យព្រះម៉ែគង់ស៊ីអ៊ីមឆ្នាំ២០១៤ជាទិវាបុណ្យពុទ្ធសាសនាជាមួយរបៀប ពិធីបុណ្យប្រពៃណីដែលត្រូវបានរៀបចំជាប្រចាំឆ្នាំបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥និង១៦កក្កដា៕
Related





