ព្រឹទ្ធិសភាពអាមេរិកមិនអនុម័តលើពង្រាងច្បាប់បង្កើនការត្រួតពិនិត្យកាំភ្លើងទេ
18/04/2013 09:12
(VOVworld) – នាថ្ងៃទី ១៧ មេសា ព្រឹទ្ធិសភាពអាមេរិក មិនអនុម័តលើពង្រាងច្បាប់បង្កើនការត្រួតពិនិត្យកាំភ្លើងទេ។

(VOVworld) – នាថ្ងៃទី ១៧ មេសា ព្រឹទ្ធិសភាពអាមេរិកមិនអនុម័តលើពង្រាងច្បាប់ បង្កើនការត្រួតពិនិត្យកាំភ្លើងទេ។ នេះត្រូវបានចាត់ទុកជាការបរាច័យរបស់វិមានសរ ក្នុងការខំប្រឹងប្រែងទប់ស្កាត់បណ្ដាការណីបាញ់សម្លាប់គ្នាដែលធ្លាប់កើតមានឡើងនា ខែ ធ្នូ ឆ្នាំ ២០១២ នៅរដ្ឋ Connecticut ធ្វើឲ្យមនុស្សចំនួន ២៦ នាក់ត្រូវស្លាប់។ ពង្រាង ច្បាប់នេះមិនទទួលបានសម្លេងគាំទ្រ ២/៣ ដើម្បីអនុម័ត។ ក្នុងនោះមាត្រាដែលប្រឆាំង ជំទាស់ខ្លាំងក្លាបំផុតគឺការបើកទូលាយការត្រួតពិនិត្យសំណុំឯកសារមិនត្រឹមតែចំពោះ អ្នកទិញកាំភ្លើង ប៉ុណ្ណោះទេថែមទាំង ការតាំងពិព័រណ៍កាំភ្លើង ក៏ដូចជាការផ្លាស់ប្តូរ ពាណិជ្ជកម្មកាំភ្លើងលើបណ្តាញ internet ទៀតផង។ គណៈបក្សរសាធារណៈអាមេរិក ក៏បានប្រឆាំងជំទាស់មាត្រាហាមឃាត់ការជួញដូរនិងកម្មសិទ្ធិបណ្ដាប្រភេទកាំភ្លើង ដែលមានលទ្ធិភាពវាយប្រហារក៏ដូចជាកាំភ្លើងបរិក្ខាសឹក ផងដែរ។ ព្រឹទ្ធិសមាជិកនៃ គណៈរដ្ឋបក្សប្រជាធិបតេយ្យអាមេរិកមួយចំនួនក៏បានបដិសេធពង្រាងច្បាប់នេះដែរ។ ប្រធានាធិបតីអាមេរិក លោក Barack Obama បានរិះគន់យ៉ាងខ្លាំងក្លាចំពោះការសម្រេច ចិត្តនេះរបស់ព្រឹទ្ធិសភា។ លោក Obama ចាត់ទុកថា៖ ផលប្រយោធន៍ដោយឡែករបស់ បណ្ដាគណៈបក្សនៅអាមេរិកបានបំផ្លាញពង្រាងច្បាប់ដែលប្រជាជនអាមេរិកទាំងឡាយ គាំទ្រ។ ប៉ុន្តែ អ្នកប្រមុខវិមានសរបានប្រកាសនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ ខ្លួនដើម្បីរិតបណ្តឹងរាល់សកម្មភាពជួញដូរនិងកម្មសិទ្ធិកាំភ្លើងឲ្យខ្លាំងក្លា ថែមទៀត៕ ព្រឹទ្ធិសភាពអាមេរិកមិនអនុម័តលើពង្រាង ច្បាប់បង្កើនការត្រួតពិនិត្យកាំភ្លើងទេ។ (www.baodietuchinhphu.vn)
Related
More




