ព្រឹទ្ធសភាមីយ៉ាន់ម៉ាមានប្រធានថ្មី
03/02/2016 10:53
(VOVworld) - នាថ្ងៃទី៣ កុម្ភៈ រដ្ឋសភាថ្មីរបស់មីយ៉ាន់ម៉ា បានជ្រើសតាំងលោកMann Win Khaing Than ជាប្រធាន ព្រឹទ្ធសភានិងលោក Aye Tha Aung ជាអនុប្រធានព្រឹទ្ធ សភា។

សម័យប្រជុំដំបូងរបស់រដ្ឋសភាថ្មីមីយ៉ាន់ម៉ា (រូបថត៖AFP) (VOVworld) - នាថ្ងៃទី៣ កុម្ភៈ រដ្ឋសភាថ្មីរបស់មីយ៉ាន់ម៉ាបានជ្រើសតាំងលោក Mann Win Khaing Than ជាប្រធានព្រឹទ្ធសភានិងលោក Aye Tha Aung ជាអនុ ប្រធានព្រឹទ្ធ សភា។លោក Mann Win Khaing Than ចំណុះគណៈបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិប តេយ្យ (NLD) រីឯលោក Aye Tha Aung ចំណុះគណៈបក្សជនជាតិ Arakan (ANP)។ មុននោះ នាព្រឹកថ្ងៃទី១ កុម្ភៈ រដ្ឋសភាថ្មីនៅមីយ៉ាន់ម៉ាបានប្រារព្ធ សម័យប្រជុំដំបូង នៅរដ្ឋធានី Nay Pyi Taw។នេះជារដ្ឋសភាបោះឆ្នោតដោយ ប្រជាជនក្រោយពីជាង កន្លះសតវត្សនៅប្រទេសអាស៊ីអាគ្នេយ៍នេះ។គណៈបក្ស NLD របស់លោកស្រី Aung San Suu Kyi បានឈ្នះយ៉ាងត្រចេះត្រចង់ក្នុងការ បោះឆ្នោតកាលពីដើមខែ វិច្ឆិកាឆ្នាំ២០១៥កន្លងទៅ ហើយកំពុងកាន់កាប់ បរិមាណអាសនៈភាគច្រើនក្នុង រដ្ឋសភាមីយ៉ាន់ម៉ា៕
Related





