ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Aston Carter ជារដ្ឋមន្ត្រីក្រសួងការពារជាតិ
13/02/2015 09:17
Vovworld-ដោយសម្លេងគាំទ្រចំនួន៩៣និងសម្លេងប្រឆាំង ចំនួន៥ព្រឹទ្ធសភាអាមេរិកនាថ្ងៃទី១២កុម្ភៈ

ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Aston Carter ជារដ្ឋមន្ត្រីក្រសួងការពារជាតិ (AFP) Vovworld-ដោយសម្លេងគាំទ្រចំនួន៩៣និងសម្លេងប្រឆាំងចំនួន៥ព្រឹទ្ធសភា អាមេរិកនាថ្ងៃទី១២កុម្ភៈបានអនុម័តលើការតែងតាំងលោក Aston Carter ជារដ្ឋមន្ត្រី ក្រសួងការពារជាតិថ្មីនៃប្រទេសនេះ។ លោក Carter មានអាយុ៦០ឆ្នាំដែលបាន កាន់ដំណែងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកដំណាក់កាល២០១១-២០១៣។ លោក Carter ត្រូវបានប្រធានាធិបតី Barack Obama ឧទ្ទេសនាមជាបេក្ខជនរដ្ឋមន្ត្រី ក្រសួងការពារជាតិនាថ្ងៃទី៥ធ្នូឆ្នាំ២០១៤និងទទួលបានការគាំទ្រដ៏ទូលំទូលាយពី ព្រឹទ្ធសមាជិកគណបក្សសាធារណៈរដ្ឋនិងគណបក្សប្រជាធិបតេយ្យ។ នៅសម័យ ដោះសារនាថ្ងៃទី៤កុម្ភៈលោក Carter បានអះអាងនូវទស្សនៈប្តេជ្ញាបង្កើនថវិការរដ្ឋ ការពារជាតិ វិនិយោគសំរាប់អាវុធថ្មីនិងជំរុញដំណើរការបំពាក់សំភារៈសំរាប់ទាហាន។ ចំពោះបញ្ហាអ៊ុយក្រែនលោកមានគោលការណ៍ផ្ដល់អាវុធសំរាប់រដ្ឋអំណាច Kiev ប៉ុន្តែ ចាត់ទុកថា សហគមន៍អន្តរជាតិគួរប្រមូលផ្ដុំទៅលើការខំប្រឹងប្រែងបង្កើនសម្ភាធជា មួយរុស្ស៊ីអំពីសេដ្ឋកិច្ចនិងនយោបាយ៕
Related





