VOV WorldVOV World
ពួនជ្រុំសេចក្តីស្នេហាស្រុកកំណើតសមុទ្រកោះក្នុងជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស
18/07/2014 08:31
Vovworld-សិស្សានុស្សិសនិស្សិតវៀតណាមជិត១៧០នាក់ដែលកំពុងរស់​នៅនិងរៀនសូត្រលើទូទាំងពិភពលោកកំពុងចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៤
ពួនជ្រុំសេចក្តីស្នេហាស្រុកកំណើតសមុទ្រកោះក្នុងជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស
ពួនជ្រុំសេចក្តីស្នេហាស្រុកកំណើតសមុទ្រកោះក្នុងជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស (VOV)         Vovworld-សិស្សានុស្សិសនិស្សិតវៀតណាមជិត១៧០នាក់ដែលកំពុងរស់​នៅនិងរៀនសូត្រលើទូទាំងពិភពលោកកំពុងចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌ ជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៤នៅទីក្រុង Da Nang នាព្រឹកថ្ងៃទី១៨កក្កដា​ បាន​​​មកទស្សនាស្រុកកោះ Ly Son ខេត្ត Quang Ngai។ នៅទីនេះ គណៈ​ប្រតិភូ​ បាន​មកទស្សនាស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធក្រុមនាវា Truong Sa និងគ្រប់គ្រង Bac Hai និងមណ្ឌលតាំងបង្ហាញ Hoang Sa ជាកន្លែងដែលរក្សាស្លាក់ស្នាមរបស់អង្គភាព​នានាមុននេះដែលបានបញ្ជូនទៅប្រជុំកោះ Hoang Sa ជួបប្រាស្រ័យ​ជូន​អំណោយ ​អ្នកនេសាទ។ តាមគំរោង នាថ្ងៃទី១៩កក្កដា គណៈប្រតិភូនឹងចូលរួម​មហាពិធី សូត្រមុន្តបង្សកលរំលឹកវិញ្ញណក្ខ័ន្ធបណ្ដាវីរជនយុទ្ធជនពលីនៅវត្ត Linh Ung ទីក្រុង Da Nang និងចូលរួមកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ សមុទ្រ​កោះ​ស្រុក កំណើតខ្ញុំ។ ដំណើរនេះសំដៅបំផុសសេចក្តីស្នេហាស្រុកកំណើតសមុទ្រ​កោះ សំរាប់ជំនាន់វ័យក្មេងជាជនវៀតណាមនៅឯបរទេស៕