ព្យុះ Molave បណ្តាលការខូចខាតយ៉ាងខ្លាំងនៅខេត្តភាគកណ្តាលនិងតំបន់ Tay Nguyen
29/10/2020 10:33
(VOVWORLD) - ព្យុះ Molave បានវាយប្រហារចូលខេត្តភាគកណ្តាលមួយចំនួនរបស់វៀតណាមបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងរអិលបាក់ដីនៅខេត្ត Quang Nam។

ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung អញ្ជើញត្រួតពិនិត្យនិងដឹកនាំការងារជួយសង្គ្រោះនៅតាមផ្លូវទៅកាន់កន្លែងហើតហេតុ (រូបថត៖ TTXVN) គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៩ ខែតុលា ការរអិលបាក់ដីធ្ងន់ធ្ងរ ២ កន្លែង នៅខេត្ត Quang Nam បានកប់មនុស្សចំនួន ៦៦ នាក់ក្រោមដី។ ទើបរកឃើញសាកសពចំនួន ១៩ ប៉ុណ្ណោះ។ ហើយអាជ្ញាធរកំពុងខិតខំរកជនរងគ្រោះដែលនៅសេសសល់។ នាព្រឹកថ្ងៃទី ២៩ ខែតុលា ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានទៅដល់ស្រុក Bac Tra My ខេត្ត Quang Nam ដើម្បីដឹកនាំផ្ទាល់ការស្វែងរកនិងជួយសង្គ្រោះ។ លោកបានស្នើឱ្យក្រុមអ្នកជួយសង្គ្រោះ ខិតមកជិតកន្លែងកើតមានឡើងការបាក់ដីផងដែរ។ ក្នុងពេលជាមួយគ្នានោះ ខេត្ត Quang Nam កំពុងប្រមូលផ្តុំកម្លាំងនិងមធ្យោបាយដើម្បីខិតមកជិតកន្លែងកើតហេតុ។ លោក Nguyen Quang អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phuoc Son ខេត្ត Quang Nam បានឲ្យដឹងថា៖
Related






