VOV WorldVOV World
ព្យុងយ៉ាងប្រឆាំងជំទាស់ចំពោះការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងអាមេរិកនិងជប៉ុន
05/10/2013 09:12
(VOVworld) – កាសែត “Rodong Sinmun” នៃសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានមានអត្ថបទសរ សេ ដែលបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការ ធ្វើសមយុទ្ធកងទ័ពជើងទឹករួមរវាងកូរ៉េខាងត្បូង អាមេរិកនិងជប៉ុននាសប្តាហ៍ខាងមុខ។
ព្យុងយ៉ាងប្រឆាំងជំទាស់ចំពោះការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងអាមេរិកនិងជប៉ុន
ការធ្វើសមយុទ្ធកងទ័ពជើងទឹករួមរវាងកូរ៉េខាងត្បូងអាមេរិកនិងជប៉ុន (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៥ តុលា កាសែត “Rodong Sinmun” នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានមានអត្ថបទសរសេ ដែលបានប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លាចំពោះការធ្វើសមយុទ្ធកងទ័ពជើងទឹករួមរវាងកូរ៉េខាងត្បូងអាមេរិក និងជប៉ុននាសប្តាហ៍ខាងមុខ។ ព្យុងយ៉ាងចាត់ទុកថា៖ នេះគឺជាឧបាយកលសំដៅ បង្កសង្គ្រាមនុយក្លេអ៊ែរនិងជាកាយវិការគ្រោះថ្នាក់ដែលបំផ្លិចបំផ្លាញរាល់ការខំ ប្រឹងប្រែងចរចាររវាងប្រទេសកូរ៉េទាំង ២។  អត្ថបទសរសេរបានសង្កត់ធ្ងន់ថា៖ ព្យុងយ៉ាងគោរពការសន្ទនានិងសន្តិភាព ប៉ុន្តែ ប្រទេសនេះត្រៀមខ្លួនជាស្រេច ឆ្លើយតបតវិញ ក្នុងការណី សង្គ្រាមនុយក្លេអ៊ែរតម្រង់ទៅលើប្រទេសនេះត្រូវបាន ចាប់ផ្តើម៕