VOV WorldVOV World
ចារកម្មអាមេរិកប្រកាសរបាយការណ៍ចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុង ការបោះឆ្នោតប្រធានាធិបតី
07/01/2017 08:50
(VOVworld) – ចារកម្មអាមេរិកប្រកាសរបាយការណ៍ ចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ ២០១៦។
ចារកម្មអាមេរិកប្រកាសរបាយការណ៍ចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុង ការបោះឆ្នោតប្រធានាធិបតី (VNA) (VOVworld) – ចារកម្មអាមេរិកប្រកាសរបាយការណ៍ចោទប្រកាន់រុស្ស៊ីធ្វើ អន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។ សន្និដ្ឋានេះ ត្រូវបាន ស្ថាប័នចារកម្មរបស់អាមេរិកប្រកាសនាថ្ងៃទី ៦ មករា។ ក្នុងរបាយ ការបកស្រាយ លេខកូដមជ្ឈដ្ឋានចារបុរសអាមេរិកបានចាត់ទុកថា៖ «ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin​ បានចេញផ្សាយបទបញ្ជា អនុវត្តយុទ្ធនាការមួយនាឆ្នាំ ២០១៦ តម្រង់ទៅលើការបោះឆ្នោតប្រធា នាធិបតីអាមេរិកដោយមានឧបាយកលធ្វើឲ្យទំនុកទុកចិត្តរបស់មហា ជនចុះខ្សោយក្នុងដំណើរប្រជាធិបតេយ្យនៅអាមេរិក»។ របាយការណ៍ក៏ បានឲ្យដឹងថែមទៀតថា៖ ទីភ្នាក់ងារចារកម្មកងទ័ពរុស្ស៊ី (GRU) បាន ប្រើប្រាស់មធ្យោបាយដូចជា Wikileaks DCleaks.com និង Guccifer 2.0 ដើម្បីផ្ញើសំបុត្រអេឡិកត្រូនិកដែលបានប្រមូលពីគណៈកម្មាធិការជាតិ នៃគណៈ បក្សប្រជាធិបតេយ្យ ក៏ដូចជា អ្នកនយោបាយប្រជាធិបតេយ្យ ជួរមុខផ្សេងៗ ទៀត។ រីឯប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump លោកនឹងបង្កើតឡើង​ ក្រុមកាងារសំដៅរៀបចំផែនការទប់ទល់នឹងការ វាយប្រហារលើបណ្តាញអ៊ីនធឺណែតក្នុងរយៈពេល ៩០ ថ្ងៃគិតតាំងពីពេល លោកទទួលដំណែងនាថ្ងៃទី ២០ មករា ខាងមុខ។ ប៉ុន្តែ លោក Trump មិនចោទប្រកាន់រុស្ស៊ីទាក់ទិនដល់រឿងហេតុ ពោលខាងលើទេ។ លោក ជឿជាក់ថាលទ្ធផលនៃការបោះឆ្នោតមិនរងឥទ្ធិពល ដោយការវាយ ប្រហារនេះទេ៕