VOV WorldVOV World
ឆែកលើកដំកើងវចនានុក្រមឆែក-វៀតណាម
14/05/2016 08:54
(VOVworld)-នាថ្ងៃទី១៣ឧសភានៅរដ្ឋធានី Praha ក្រុមប្រឹក្សាបកប្រែឆែកបាន រៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មបកប្រែឆ្នើមបំផុតលើ ទូទាំងប្រទេសឆ្នាំ២០១៦។ វេចនានុក្រមឆែក-វៀតណាមទទួល
ឆែកលើកដំកើងវចនានុក្រមឆែក-វៀតណាម
ឆែកលើកដំកើងវចនានុក្រមឆែក-វៀតណាម (VOVworld)-នាថ្ងៃទី១៣ឧសភានៅរដ្ឋធានី Praha ក្រុមប្រឹក្សាបកប្រែឆែកបាន រៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មបកប្រែឆ្នើមបំផុតលើ ទូទាំងប្រទេសឆ្នាំ២០១៦។ វេចនានុក្រមឆែក-វៀតណាមទទួលបានជ័យលាភី លេខ២។ វបនានុក្រមនេះជាសំណង់ដែលត្រូវបានចងក្រងដោយល្អិតល្អន់របស់ វីស្វករ Nguyen Quyet Tien និងសាស្ត្រាចារ្យបណ្ឌិតភាសាវិទ្យាជនជាតិឆែក លោក Ivo Vasiljev ជាជនដែលមានការជក់ចិត្តនិងភាសាវៀតណាម។ លោក Nguyen Quyet Tien បានឲ្យដឹងថា ពានរង្វាន់លើកនេះជាកម្លាំងចលករសម្រាប់ លើកទឹកចិត្ត លោកនិងបណ្ឌិត Ivo Vasiljev បំពេញជាស្ថាពរនូវវចនានុក្រម នេះនាពេលខាងមុខ។ លោក​Nguyen Quyet Tien បានចែករំលែកថា៖         “យើងខ្ញុំគិតថា នេះមិនត្រឹមតែជាកិត្តយសរបស់អ្នកនិពន្ធយើងខ្ញុំទាំងពីរទេ ថែមទាំងជាកិត្តយសរបស់សហគមន៍វៀតណាមទាំងមូលទៀតផង ជាពិសេស ខណៈដែលសហគមន៍ជនវៀតណាមនៅទីនេះត្រូវបានទទួលស្គាល់ជាជនជាតិ ភាគតិចមួយរបស់ឆែកនោះ។ ដោយវណ្ណកម្មនេះ​វៀតណាមអាចអះអាងបាននូវ ឋានៈរបស់ខ្លូននៅសាធារណឆែកផងដែរ”៕

More