ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជាសមាជិក
08/01/2015 09:10
(VOVworld) - នៅទីនេះ បណ្ដាតំណាងបានផ្លស់ប្ដូរមតិ អំពីការត្រៀមរៀបចំរបស់ប្រទេសអាស៊ានឆ្ពោះទៅការ កសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ ក៏ដូចជាវិធាន ការសារព័ត៏មានសំដៅបង្កើនព័ត៏មានសំរាប់ប្រជាពល រដ្ឋអំពីអាស៊ាននិងសហគមន៍អាស៊ាន៕

(VOVworld) – “ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជា សមាជិក” ជាប្រធានបទនៃជំនួបចរចារដោយក្រសួងការបរទេសវៀតណាម និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជតិ (UNDP) សហការរៀបចំឡើង នាព្រឹកថ្ងៃទី៨ មករានៅរដ្ឋធានីហាណូយ។ព្រឹត្តិការណ៍នេះមានការចូលរួមរបស់ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតបណ្ដាប្រទេសអាស៊ានទាំងឡាប្រចាំនៅហាណូយ តំណាងក្រសួងការបរទេសនិងក្រសួង ស្ថាប័នទាក់ទិននានា និងស្ថាប័នសារ ព័ត៏មានវៀតណាមផ្សេងៗទៀតផងដែរ។នៅទីនេះ បណ្ដាតំណាងបានផ្លស់ប្ដូរ មតិអំពីការត្រៀមរៀបចំរបស់ប្រទេសអាស៊ានឆ្ពោះទៅការកសាងសហគមន៍ អាស៊ាននាឆ្នាំ២០១៥ ក៏ដូចជាវិធានការសារព័ត៏មានសំដៅបង្កើនព័ត៏មានសំរាប់ ប្រជាពលរដ្ឋអំពីអាស៊ាននិងសហគមន៍អាស៊ាន។ ទិដ្ឋភាពនៃជំនួបចរចារនេះ ស្ដីពីការងារត្រៀមរៀបចំរបស់វៀតណាមសំរាប់ការចាប់បដិសន្ធិនៃសហគមន៍ អាស៊ាន លោក Nguyen Vu Tu ប្រធានក្រុមមន្ត្រីជាន់ខ្ពស់អាស៊ាននៃវៀតណាម បានឲ្យដឹងថា៖ “លើវិស័យនយោបាយសន្តិសុខ វៀតណាមបានមានឯកសារកំណត់ជាច្រើន។ យើងក៏មានការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីទាក់ទិនដល់ការប្រយុទ្ធប្រឆាំង លទ្ធិភេរវកម្ម ស្វែងរកជួយសង្គ្រោះ ជាដើម។លើវិស័យសេដ្ឋកិច្ច វៀតណាម សន្យាកាត់បន្ថយពន្ធនិងជំរុញការធ្វើសេរីភាវូបនីយកម្មទីផ្សារ។លើវិស័យ វប្បធម៌សង្គម ក្នុងកម្មវិធីចំនួន១៦ដែលនាយករដ្ឋមន្រ្តីអនុម័ត មានគំរោងការណ៍ ចំនួន៤៥ក្នុងចំណោមគំរោង ការណ៍ទាំង៦៦គប្បីអនុវត្តដើម្បីធ្វើសមាហរណកម្ម ទៅក្នុងអាស៊ាន”៕
Related





