ឆ្នាំ២០១៣វៀតណាមនិងបារាំងរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទំនាក់ទំនងការទូត
30/12/2012 07:40
VOV-ឆ្នាំ២០១៣ វៀតណាមនិងបារាំងនឹងរៀបចំ សកម្មភាពជាក់ស្ដែងជាច្រើនរំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ឆ្នាំ២០១៣វៀតណាមនិងបារាំងរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទំនាក់ទំនងការទូត VOV-ឆ្នាំ២០១៣ វៀតណាមនិងបារាំងនឹងរៀបចំសកម្មភាពជាក់ស្ដែងជា ច្រើនរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង Duong Chi Dung បានឲ្យដឹងដូច្នេះក្នុងពេលឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅបារាំង មុនឆ្នាំថ្មី២០១៣។ តាមឯកអគ្គរដ្ឋទូត Duong Chi Dung ថា ឆ្នាំជួបប្រាស្រ័យវៀត ណាម-បារាំងមានសកម្មភាពជាច្រើន ព្រឹត្តិការណ៍អំពីនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគវប្បធម៍ក្នុងឆ្នាំ២០១៣និងអូសបន្លាយដល់ខែកញ្ញាឆ្នាំ ២០១៤ នឹងជាវគ្គសកម្មភាពពិសេសក្នុងទំនាក់ទំនងវៀតណាម-បារាំង។ “ក្រៅពីការអាទិភាពផ្លាស់ប្តូរជួបប្រាស្រ័យនយោបាយជាន់ខ្ពស់ដើម្បី កំណត់ទិសបង្កកំលាំងការប្រជុំនិងផ្លាស់ប្តូរថ្មីបណ្ដាយន្តការសន្ទនាកំណត់ទិសសហប្រតិបត្តិការធំៗរវាងប្រទេសទាំងពីរ។ ឆ្នាំជួបប្រាស្រ័យវៀតណាម-បារាំងក៏កំពុងទទួលបានការជួយជ្រោមជ្រែងដ៏ទូលាយរបស់ដៃគូរគ្រប់ជាន់ថ្នាក់ អង្គភាពអាជីវកម្មដំបន់និងសមូហភាពនៅប្រទេសទាំងពីរតាមរយៈសកម្មភាពពន្លឿនពាណិជ្ជកម្មវិនិយោគពិព័ណជាដើម៕”
Related






