VOV WorldVOV World
ឆ្នាំ២០១៥ទីក្រុងហូជីមិញប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម
26/02/2015 09:57
Vovworld-នាព្រឹកថ្ងៃទី២៦កុម្ភៈគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ​បាន​រៀបចំវាយតំលៃស្ថានភាពសេដ្ឋកិច្ច សង្គម
ឆ្នាំ២០១៥ទីក្រុងហូជីមិញប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម
ឆ្នាំ២០១៥ទីក្រុងហូជីមិញប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម (KT)         Vovworld-នាព្រឹកថ្ងៃទី២៦កុម្ភៈគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ​បាន ​រៀបចំវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល២ខែដើមឆ្នាំនិង​លាត​ ត្រដាង​ការងារស្នូលក្នុងប៉ុន្មានខែជាបន្ត។ តាមរបាយការណ៍នៅកិច្ចប្រជុំ​នេះ ក្នុង រយៈពេល​២ខែដើមឆ្នាំ សន្ទស្សន៍អភិវឌ្ឍន៍ឧស្សាហកម្មកើនឡើង៤,៨% ខណៈ ដែលរយៈពេល​ដូចគ្នានាឆ្នាំទៅមិញត្រឹមតែកើនឡើង៤,២%។ ជាពិសេស​ក្នុងខែ កុម្ភៈ ជាខែបុណ្យតេត ទីក្រុងបានធានាទំនិញដ៏សម្បូរអនុវត្តការស្ថិរភាព​តំលៃហេតុ នេះហើយសន្ទស្សន៍​តំលៃ​ប្រើប្រាស់ក្នុងខែនេះបានថយចុះ០,៤%បើ​ប្រៀប​នឹង​ខែមុន។         ស្ដីពីការទាក់ទាញទុនវិនិយោគបរទេស ក្នុងរយៈពេល២ខែដើមឆ្នាំ ទីក្រុង​មាន ​គំរោងការវិនិយោគថ្មីចំនួន៤១ ចំនួនទុនវិនិយោគថ្មីនិងទុនកែលំអរគឺជាង​៥០០​លាន ​ដុល្លារអាមេរិកកើនឡើងជាង១៧០%បើប្រៀបនឹងរយៈពេលដូចគ្នា​នា​ឆ្នាំទៅមិញ។ លោក Tat Thanh Cang អនុប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុង​​ហូជីមិញ​បាន​ឲ្យ​ដឹង ថា៖         “ខែមិនានិងប៉ុន្មានខែជាបន្តត្រូវសម្ភាសអង្គភាពអាជីវកម្មដែលចូលរួមក្នុងខ្សែ​ ផ្គត់ផ្គង់។ ទីក្រុងនឹងប្រជុំបញ្ជាណែនាំការងារសហការរវាងអង្គភាពអាជីវកម្ម​ក្នុង​ មណ្ឌលបច្ចេកវិទ្យាខ្ពស់ដើម្បីអង្គភាពអាជីវកម្មទីក្រុងចូលរួមក្នុងខ្សែនេះ៕”