ឆ្នាំ២០១៥ជាឆ្នាំលោតផ្លោះក្នុងទំនាក់ទំនងវៀតណាម កូរ៉េខាងត្បូង
11/02/2016 09:24
(VOVworld) - គិតដល់ចុងឆ្នាំ២០១៥ទុនវិនិយោគពីកូរ៉េ ខាងត្រូងចូលមកវៀតណាមមានចំនួន៥០ពាន់លាន ដុល្លារអាមេរីកហើយតំលៃពាណិជ្ជកម្មទ្វេភាគីកើន ឡើងដល់ទៅ៣៦ពាន់លានដុល្លារ។

ឯកអគ្គរដ្ឋទូត Pham Huu Chi ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន (រូបថត៖TTXVN) VOVWORLD_ឆ្នាំ២០១៥ជាឆ្នាំលោតផ្លោះក្នុងទំនាក់ទំនងវៀតណាម កូរ៉េខាងត្បូង។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកPham Huu Chiបាន អះអាងយ៉ាងដូច្នេះក្នុងការឆ្លើយសម្ភាសទីភ្នាក់ងារសារព័ត៌មានវៀតណាមស្ដីពី ស្ថានភាពនិងយថាទស្សទំនាក់ទំនងរវាងប្រទេសទាំង២នាឆ្នាំ២០១៥។ក្រោយរយៈ ពេល៦ឆ្នាំលើកថ្នាក់ទំនាក់ទំនងឡើងកំរិតដៃគូសហប្រតិបតិ្តការណ៍យុទ្ធសាស្រ្ត មកក្នុងឆ្នាំ២០១៥ទំនាក់ទំនងវៀតណាម កូរ៉េខាងត្បូងត្រូវបានបើកទូលាយជា បន្ត។គិតដល់ចុងឆ្នាំ២០១៥ទុនវិនិយោគពីកូរ៉េខាងត្រូងចូលមកវៀតណាមមាន ចំនួន៥០ពាន់លានដុល្លារអាមេរីកហើយតំលៃពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ទៅ៣៦ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះវៀតណាមនិងកូរ៉េខាងត្បូងបានឲ្យសច្ចាប័នលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកPham Huu Chiបានចាត់ទុកថាគោលដៅ បង្កើនតំលៃពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ទៅ៧០ពាន់លានដុល្លារនាឆ្នាំ ២០២០នឹងសំរេចបានជាមិនខាន៕
Related





