ឆ្នាំ២០២០ ខេត្ត Hau Giang មានសេដ្ឋកិច្ចអភិវឌ្ឍនាំមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Long
04/01/2021 10:27
(VOVWORLD) - ល្បឿនកំណើនសេដ្ឋកិច្ចរបស់ខេត្តសម្រេចបានជាង៤,៥% ឈរចំណាត់ថ្នាក់ទី២ លើទូទាំងប្រទេសនិងថ្នាក់ទី១នៅតំបន់ដីសណ្ដទន្លេ Cuu Long។

ទិដ្ឋភាពទូទៅនៃជំនួបធ្វើការ។ (រូបថត៖ VOV) នារសៀលថ្ងៃទី៣ មករា នៅខេត្ត Hau Giang ក្រុមការងារនៃគណៈ កម្មាធិការគ្រប់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាស បានជួបធ្វើការជាមួយ ថ្នាក់ដឹកនាំបណ្ដាខេត្ត ក្រុងនៅតំបន់ដីសណ្ដទន្លេ Cuu Long។ ក្នុងឆ្នាំ២០២០ ខេត្ត Hau Giang បានសម្រេចនិងហួសផែនការ នូវគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ សន្តិសុខនិងកិច្ច ការបរទេស ចំនួន១៨លើចំណោមគោលដៅសរុបទាំង១៩។ ល្បឿន កំណើនសេដ្ឋកិច្ចរបស់ខេត្តសម្រេចបានជាង៤,៥% ឈរចំណាត់ថ្នាក់ទី២ លើទូទាំងប្រទេសនិងថ្នាក់ទី១នៅតំបន់ដីសណ្ដទន្លេ Cuu Long។ ការងារកែ ទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ-ធ្វើអាជីវកម្ម ត្រូវបានអាជ្ញាធរ ខេត្តបញ្ជាដឹកនាំយ៉ាងយកចិត្តទុកដាក់ ហើយសម្រេចបានលទ្ធផលលេចធ្លោ ជាច្រើន។ ខេត្តក៏កំពុងជំរុញការកសាងអាជ្ញាធរអេឡិចត្រូនិក ផងដែរ៕
Related





