VOV WorldVOV World
CIA ត្រូវបានចោទប្រកាន់មានពន្ធនាគារសម្ងាត់នៅប៉ូឡូញ
30/07/2013 08:05
(VOVworld) – នាថ្ងៃទី ២៩ កក្កដា តុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) បានឯកភាព អំពីការពិនិត្យមើលពាក្យបន្តឹងតវ៉ារបស់ជនប៉ាឡេស្ទីនម្នាក់ លោក Abu Zubaydah តម្រង់ទៅលើរដ្ឋាភិបាលប៉ូឡួញ។
CIA ត្រូវបានចោទប្រកាន់មានពន្ធនាគារសម្ងាត់នៅប៉ូឡូញ
ពន្ធនាគារនៅ Guantanamo។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ២៩ កក្កដា តុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) បានឯកភាពអំពី ការពិនិត្យមើលពាក្យបន្តឹងតវ៉ារបស់ជនប៉ាឡេស្ទីនម្នាក់ លោក Abu Zubaydah តម្រង់ ទៅលើរដ្ឋាភិបាលប៉ូឡួញ។ លោក Zubaydah ត្រូវបាន ធ្វើទារុណកម្មនៅពន្ធនាគារ សម្ងាត់របស់ទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) នៅប៉ូឡួញ ចាប់ពីខែ ធ្នូ ឆ្នាំ ២០០២ ដល់ខែ កញ្ញា ឆ្នាំ ២០០៣ ដោយបទទាក់ទិន ដល់បណ្តាញភេវរកម្ម Al Qaeda  ។ មុននោះ តុលាការ ECHR ក៏បានធ្វើការពិចារណារឿងហេតុដូចគ្នារបស់ជនអារ៉ាប់ប៊ី សាអ៊ូឌីដ ម្នាក់ លោក Rahim Al Nashiri។ នាបច្ចុប្បន្ន Zubaydah និង Nashiri នៅកំពុង ត្រូវបាន ជាប់ឃុំខ្លួននៅពន្ទនាគារយោធារបស់អាមេរិកនៅឈូងសមុទ្រ Guantanamo៕