ចិន-កូរ៉េខាងត្បូងត្រៀមរៀបចំវង់ចរចារថ្មីអំពី FTA
03/01/2014 09:20
Vovworld-រដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី២មករាបានឲ្យដឹងថា ប្រទេសនេះនិងចិននឹងដំណើរការវង់ចរចារថ្មីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នាសប្ដាហ៍ខាងមុខ។

ចិន-កូរ៉េខាងត្បូងត្រៀមរៀបចំវង់ចរចារថ្មីអំពី FTA (koreaherald.com) Vovworld-រដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី២មករាបានឲ្យដឹងថា ប្រទេសនេះនិងចិននឹងដំណើរការវង់ចរចារថ្មីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នា សប្ដាហ៍ខាងមុខ។ ក្រសួងថាមពលឧស្សាហកម្មនិងពាណិជ្ជកម្មកូរ៉េខាងត្បូង (MOTIE) បានឲ្យដឹងថា វង់ចរចារលើកទី៩អំពី FTA រវាងប្រទេសទាំងពីរនឹងត្រូវបានដំណើរការចាប់ពីថ្ងៃទី៦ដល់១០មករានៅ Hsi An ខេត្ត Shaanxi ភាគពាយ័ព្យ ចិន។ វង់ចរចារនេះនឹងប្រមូលផ្ដុំទៅលើបញ្ហាកំរិតសេរីភាពទំនិញ ពិភាគ្សាបន្ថែមអំពីបញ្ជីឈ្មោះមុខទំនិញត្រូវបានសេរីភាវូបនីយកម្ម។ អ្នកឯកទេសនៃប្រទេស ទាំងពីរក៏បានពិភាគ្សាអំពីបញ្ហាបើកទ្វាសេវាកម្មនិងទីផ្សារវិនិយោគ។ មុននោះ ភាគីទាំងពីរបានសំរេចដំណាក់កាលទី១រួមមានវង់ចរចារចំនួន៧ពីដើមខែកញ្ញា ឆ្នាំ២០១៣ តាមរយៈនោះភាគីទាំងពីរបានយល់ព្រមលក្ខ័ណជាសារវន្តនៃកិច្ច ព្រមព្រៀង FTA ទ្វេភាគី។ នាបច្ចុប្បន្ន ចិនជាដៃគូរពាណិជ្ជកម្មឈរលំដាប់ថ្នាក់ទី ១របស់កូរ៉េខាងត្បូង។ គិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត នាឆ្នាំ១៩៩២មក តំលៃពាណិជ្ជកម្មទ្វេភាគីជាប្រចាំឆ្នាំបានកើនឡើងជិត៥០ដង ទទួលបាន២៥៦ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១២៕
Related
More




