VOV WorldVOV World
ចិនជំរុញទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌានិងអាហ្វ្រិកខាងត្បូង
16/07/2014 10:46
(VOVworld) - នៅជំនួបប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តី ឥណ្ឌាភាគីទាំង២បានសង្កត់ធ្ងន់លើការខំប្រែងប្រែង សកម្មដោះស្រាយការខ្វែងគំនិតក៏ដូចជាការស្វែងរក វិធានការមួយដ៏សមស្របសំរាប់បណ្ដាជំលោះអំពី ព្រំដែនតាមរយៈជំនួបសន្ទនា។
ចិនជំរុញទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌានិងអាហ្វ្រិកខាងត្បូង
(VOVworld) - ក្នុងអំឡុងពេលចូលរួមសន្និសីទកំពូលលើកទី៦របស់ក្រុមប្រទេសមាន ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងលើពិភពលោក (BRICS) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៥ដល់ទី១៧ កក្កដា នៅទីក្រុង Fortaleza ប្រទេសប្រេស៊ីល ប្រធានរដ្ឋចិនលោក Xi Jinping បានមានជំនួបប្រាស្រ័យទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Jacob Zuma សំដៅពង្រឹងនិងបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការ។នៅជំនួបប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ភាគី ទាំង២បានសង្កត់ធ្ងន់លើការខំប្រែងប្រែងសកម្មដោះស្រាយការខ្វែងគំនិតក៏ដូចជាការ ស្វែងរកវិធានការមួយដ៏សមស្របសំរាប់បណ្ដាជំលោះអំពីព្រំដែនតាមរយៈជំនួបសន្ទនា។ ប្រធានរដ្ឋចិនលោក Xi Jinping បានមានជំនួបប្រាស្រ័យទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖TTXVN) ទន្ទឹមនឹងនោះ​ភាគីទាំង២សំដែងគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការនិងបើក ទូលាយការផ្លាស់ប្ដូរ ក្នុងបណ្ដាវិស័យដូចជា វប្បធម៏ អប់រំ សាសនា និងយុវជន ជំរុញ ខ្លាំងកិច្ចសហប្រតិបតិ្តការពាណិជ្ចកម្មសេវាកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។ភាគីទាំង២បានសន្យាជំរុញស្មារតីសន្តិភាពក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាសហ ប្រតិបតិ្តការក្នុងការដោះស្រាយការសាកល្បងនានាលើពិភពលោក។ ក្នុងពេលជាមួយគ្នានោះ នៅជំនួបប្រាស្រ័យជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង ថ្នាក់ដឹកនាំទាំង២រូបនេះ ក៏បានសំដែងគោលបំណងនាំទំនាក់ទំនងទ្វេភាគីឡើង កំពស់ថ្មីក្នុងកាលៈទេសៈទំនាក់ទំនងរវាងចិននិងអាហ្វ្រិកខាងត្បូងកំពុងឈរមុខ ឱកាសអភិវឌ្ឍន៍ដ៏សំខាន់ដោយមានសក្ដានុភាពសហប្រតិបតិ្តការធំធេងក្នុងបណ្ដា វិស័យថាមពល រ៉ែ កសិកម្ម កសាសហេដ្ឋារចនាសម្ព័ន្ធ អគ្គីសនីនុយគ្លែអែរ ជាដើម៕