VOV WorldVOV World
ចិននិងឥណ្ឌាបង្កើនទំនាក់ទំនងទ្វេភាគី
01/07/2014 08:18
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅចិនដើម្បីចូលរួម ពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ៦០ នៃទិវាចុះហត្ថលេ ខាលើកិច្ចព្រមព្រៀង Panchsheel នាថ្ងៃទី ៣០ មិថុនា នៅ រដ្ឋធានីប៉េកាំង អនុប្រធានាធិបតីឥណ្ឌា លោក Hamid Ansari បានជួបចរចារ ជាមួយប្រធានរដ្ឋចិន លោក Xi Jinping។
ចិននិងឥណ្ឌាបង្កើនទំនាក់ទំនងទ្វេភាគី
ចិននិងឥណ្ឌាបង្កើនទំនាក់ទំនងទ្វេភាគី (Image: VNA) (VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅចិនដើម្បីចូលរួមពិធីរំលឹកខួប អនុស្សារវរីយ៍ លើកទី ៦០ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀង Panchsheel នាថ្ងៃទី ៣០ មិថុនា នៅរដ្ឋធានីប៉េកាំង អនុប្រធានាធិបតី ឥណ្ឌា លោក Hamid Ansari បានជួបចរចារ ជាមួយប្រធានរដ្ឋចិន លោក Xi Jinping។ ក្នុងជំនួបចរចារនេះ លោក Ansari បានសម្តែងការព្រួយបារម្ភ របស់ឥណ្ឌាចំពោះការដែលចិននៅបង្ហាញរដ្ឋ Arunachal Pradesh ភាគ ឦសានឥណ្ឌាក្នុងផែនទីរបស់ចិននិងរៀបចំផែនការកសាងបណ្ដាខ្សែផ្លូវ ដែកតភ្ជាប់ជាមួយប៉ាគីស្ថានដែលឆ្លងកាត់តំបន់ Kashmir។ នាថ្ងៃទី ៣០ មិថុនា ចិន និងឥណ្ឌាបានចុះហត្ថលេខាងលើអនុស្សារណៈយោគយល់ គ្នាទៅវិញទៅមក (MoU) អំពីកាកសាងមជ្ឈមណ្ឌលនៅឥណ្ឌាចំនួន ៣ និង MoU ស្តីអំពីសភាពការណ៍នៅទន្លេ Bramaputra។ តាមគំរោង ប្រធាន រដ្ឋចិន លោក Xi Jinping នឹងជួបធ្វើការជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌ លោក Narenda Modi នៅខាងក្រៅសន្និសីទជាន់ខ្ពស់ប្លុក BRICS​ (រួមមានប៉្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) នៅប៉េ្រស៊ីល នាថ្ងៃទី ១៥ កក្កដា ខាងមុខនេះ៕