VOV WorldVOV World
ចិននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការយោធា
05/11/2015 07:01
(VOV)_នាថ្ងៃទី៤ វិច្ឆិកានៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារជាតិ អាស៊ានបើកទូលាយ ( ADMM +) នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ចិន លោក Zhāng​​ wan quán បានមានជំនួបសន្ទនា​ជាមួយសមភាគីកូរ៉េខាង​ត្បូង​ Han Min Koo
ចិននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការយោធា
ចិននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការយោធា           (VOV)_នាថ្ងៃទី៤ វិច្ឆិកានៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារជាតិ អាស៊ានបើក ទូលាយ ( ADMM +) នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ចិន លោក Zhāng​​ wan quán  បានមានជំនួបសន្ទនា​ជាមួយសមភាគីកូរ៉េខាង​ត្បូង​  Han Min Koo ដែលក្នុងនោះភាគីទាងពីរបានសន្យា​ធ្វើ​អោយស៊ីជំរៅថែមទៀត ​ទំ នាក់ទំនងសហប្រតិបត្តិការយោធា រវាងប្រទេស​ទាំងពីរ។ នៅទីនេះ រដ្ឋមន្ត្រី​ក្រ សួង​ការពារជាតិចិន បានសង្កត់ធ្ងន់ថា៖ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ត្រូវជំរុញការអនុវត្តកិច្ចព្រមព្រៀងដែល ថ្នាក់ដឹកនាំទទួលបាន  បន្តរួមសហការ បង្កើនការផ្លាស់ប្តូរព័ត៍មាន និងបើកទូលាយកិច្ចសហប្រតិ​បត្តិការជាក់ស្ដែង។  លោកក៏បានអោយដឹងថែម​ទៀតថា៖​ចិនវាយតំលៃខ្ពស់​ចំពោះ​ការខំប្រឹងប្រែង របស់ភាគីទាំងពីរនៅឧបទ្វីបកូរ៉ែ​ដើម្បីសម្របសម្រួល កាត់​​បន្ថយភាពតានតឹង  និងរក្សាស្ថិរភាពក្នុងតំបន់។ រីឯ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង Han Min  Koo បានអោយដឹងថា៖ កូរ៉េខាងត្បូង គោរព​ និងយកចិត្ត​ទុកដាក់ដល់ការអភិ វឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ហើយសង្ឃឹម​ថា៖​ ក្រសួងការពារជាតិនៃ ប្រទេសទាំងពីរ បង្កើនជំនួបប្រាស្រ័យ​ បើកទូលាយ​កិច្ចសហប្រតិបត្តិការក្នុងតំ បន់ និងបង្កើនទំនាក់ទំនងយោធាទ្វេភាគីផងដែរ៕